CHEATCHEAKONKHMER

..........................................

CHEATCHEAKONKHMER

សូមស្វាគមន៍

CHEATCHEAKONKHMER

ប្លុកជាតិជាកូនខ្មែរ សូមស្វាគមន៍
Subscribe For Free Updates!

We'll not spam mate! We promise.

September 10, 2014

វិធី101ប្រការដើម្បីយកឈ្នះចិត្តនារី

1. ពេលមកដល់ផ្ទះភ្លាមស្ទុះចូលទៅឱបនាងជាមុន
2. សួរសំនួរល្អៗណាមួយដែលបង្ហាញឲ្យឃើញថាអ្
នកចាប់អារម្មណ៍ពីអ្វីដែលនាងមានបំណងនឹងធ្វើ (ដូ
ចជា"​រឿងដែល​​​​​​​អូនណាត់
​​ ជួបពេទ្យធ្មេញតើវាយ៉ាងម៉េចទៅហើយ? " )
3. រៀនធ្វើអ្នកស្តាប់និងសួរសំណួរ។
4. កុំព្យាយាមណែនាំផ្លូវចេញឲ្យនាង តែបង្ហាញ
ពីការអាណិតអាសូរជំនួសវិញ។
5. ផ្តល់ពេលវេលាសម្រាប់នាងឲ្យបានគ្រាប់គ្រាន់
យ៉ាងហោចណាស់ 20 នាទីក្នុងមួយថ្ងៃ (កុំអានសៀវភៅ
ឬចាប់អារម្មណ៍ពីរឿងផ្សេងៗ
ក្នុងពេលនេះ)។
6. ទិញផ្កាឲ្យនាងដើម្បីធ្វើឲ្យនាងភ្ញាក់ផ្អើល
ឬទិញជូននាងក្នុងថ្ងៃសំខាន់ៗ។
7. ត្រៀមពេលវេលាណាត់ឲ្យបានមុនពេលយូរបន្តិច កុំ
ចាំឲ្យដល់ពាក់កណ្តាលអធ្រាតថ្ងៃសុក្រហើយទើប
សួរថានាងចង់ធើ្វអ្វី។
8.​ ប្រសិនបើនាងកំពុងតែនៅក្នុងចង្រ្កានបាយតាមធ
ម្មតាឬដល់ពេលនាងត្រូវធ្វើម្ហូបអាហារ ហើយតែមើ
លទៅនាងកំពុងតែរវល់មមា
ញឹកនៅឡើយ អ្នកគួរតែសុំជួយធ្វើការនាង ទុកឲ្យន
ាងបានសម្រាកខ្លះ។
9. និយាយលើកសរសើរពីការតុបតែងខ្លួនរបស់នាង។
10​​​. នៅក្បែងនាងពេលនាងមិនសប្បាយចិត្ត។
11. សុំខ្លួនមកជួយនាងពេលនាងកំពុងតែនឿយហត់។
12.​ ត្រៀមពេលបម្រុងទុកខ្លះក្នុងពេលដើរកម្សាន្ត
ដើម្បីកុំឲ្យបន្ទីបន្ទាន់ពេក។
13. ពេលអ្នកមកយឺតគួរតែទូរសព្ទប្រាប់នាងឲ្យដឹង
គ្រប់ពេល។
14.​​​​​ ពេលនាងសុំឲ្យជួយធ្វើអ្វី ឆ្លើយយល់ព្រមឬមិនយ
ល់ព្រមដោយមិនត្រូវធ្វើឲ្យនាងគិតថានាងមានកំហុស
នោះទេ។
15. ពេលនាងទទួលរងការធ្វើបាបផ្លូវចិត្តចូរបង្ហា
ញការអាណិតអាសូរ រួចប្រាប់នាងថា បងសុំទោសដែល
ធ្វើឲ្យអូនខកបំណង ហើយ
បន្ទាប់ពីនោះក៏នៅស្ងៀមទុកឲ្យនាងដឹងដោយខ្លួ
នឯងថាអ្នកបានយល់ពីអារម្មណ៍របស់នាងច្បាស់។
កុំបង្ហាញពីវិធីដោះស្រាយ
បញ្ហាឬផ្តល់ពាក្យណែនាំអ្វីទាំងអស់ទុកឲ្យ
នាងដឹងថា ការខកបំណងនេះមិនមែនជាកំហុសរបស់អ្
នកទេ។
16. ពេលណាក៏ដោយដែលអ្នកមានអារម្មណ៏ថាត្រូវនៅ
ឆ្ងាយពីនាងចូរប្រាប់នាងឲ្យដឹងមុនថា អ្នកនឹងត្រ
ឡប់មកវិញ ឬមិនអញ្ចឹងទេ
ក៏និយាយប្រាប់ថាអ្នកសុំពេលវេលាបន្តិចសិនដើ
ម្បីគិតពីបញ្ហាមួយចំនួន។
17.​​ ពេលអ្នកនៅក្នុងល្អាង ហើយត្រឡប់មកវិញ ចូរនិ
យាយពីអ្វីដែលធ្វើឲ្យអ្នកមិនសប្បាយចិត្ត តែត្រូវនិ
យាយដោយផ្តល់ការគោរព
និងមិនព្យាយាមបន្ទោសនរណាម្នាក់ ដើម្បីឲ្
យនាងមិនចាំបាច់ត្រូវគិតម៉ៃដល់រឿងមិនល្អ។
18.​ សុំខ្លួនជាអ្នកយករថយន្តទៅពិនិត្យមើលនៅកន្
លែងជួសជុលរថយន្ត
19.​ ពេលនាងនិយាយជាមួយអ្នក អ្នកគួរតែទម្លាក់
សៀវភៅ ឬបិទទូរសព្ទហើយងាកមកចាប់អារម្មណ៍និង
ធ្វើអី្វដែលនាងចង់និយាយ។
20. ប្រសិនបើតាមធម្មជាតិនាងជាអ្នកលាងចាន
អ្នកត្រូវជួយលាងចានខ្លះពិសេសបំផុតនៅពេលនាង
កំពុងហត់នឿយ។
21. ប្រសិនបើមើលឃើញថានាងកំពុងតែមិនសប្បាយចិ
ត្ត ចូរសួរនាងថា តើនាងចង់ធ្វើអ្វី ហើយសុំធ្វើជំនួសក
ាររបស់នាងដោយ
ធ្វើអ្វីម្យ៉ាងដែលនាង" ចាំបាច់ត្រូវធ្វើ" នៅថ្ងៃន
ោះ។
22. គ្រប់ពេលអ្នកចេញទៅខាងក្រៅ ចូលសួរនាងថាចង់
ទិញអ្វីបន្ថែមដែរឬទេ?ហើយកុំភ្លេចទិញឲ្យហើយមក

23. ប្រសិនបើត្រូវការគេងមួយស្របក់ គួរតែប្រាប់ឲ្យនា
ងដឹងជាមុន។
24​. ឱបនាងយ៉ាងហោចណាស់ឲ្យបានម្តងក្នុងមួយ
ថ្ងៃ។
25. ទូរសព្ទមករកនាងពីកន្លែងធ្វើការ ហើយសួរនា
ងថា មានរឿងអ្វីដែរឬទេ? ឬក៏ប្រាប់ថា "បងស្រាលាញ់
អូន"។
26. និយាយពាក្យថា "បងស្រលាញ់អូន" យ៉ាងហោចពី
រឬបីដងក្នុងមួយថ្ងៃ។
27. រៀបចំកន្លែងគេង ហើយបោសសម្អាតបន្ទប់គេងខ្
លះផង។
28. ប្រសិនបើនាងជាអ្នកបោកគក់ស្រោមជើងឲ្យ អ្នក
គួរត្រឡប់ស្រោមជើងទុកឲ្យហើយ កុំឲ្យនាងជាអ្នកធ្វ
ើខ្លួនឯង។
29. ប្រសិនបើឃើញថង់សំរាមពេញពេលណាអ្នកគួរតែ
យកទៅចោល។
30. ពេលត្រូវចេញទៅគេងខាងក្រៅ សូមទូរសព្ទប្រាប់ពី
លេខទូរសព្ទដែលអាចទំនាក់ទំនងបានឲ្យនាងដឹង
ហើយនិយាយ
ប្រាប់នាងថា អ្នកមកដល់ប្រកបដោយសុវត្ថិភាព
ហើយ។
31. លាងរថយន្តឲ្យនាងផង។
32. លាងរថយន្តរបស់អ្នក ហើយបោសសម្អាតក្នុងរ
ថយន្តមុនពេលចេញទៅខាងក្រៅជាមួយនាង។
33. ងូតទឹកឲ្យស្អាតមុននឹងមានទំនាក់ទំនងផ្លូវភេ
ទ ឬបាញ់ទឹកអប់ក្លិនដែលនាងចូលចិត្ត។
34. ប្រសិនបើនាងខឹងនរណាម្នាក់ អ្នកត្រូវចូលខាង
នាង។
35. ស្នើខ្លួនសុំម៉ាស្សាខ្នង ក ឬជើងឲ្យនាង។
36. ឱបឬថើបថ្ពាល់នាងដោយមិនចាំបាច់ត្រូវមានទំន
ាក់ទំនងផ្លូវភេទ។
37. អត់ធ្មត់ស្តាប់អ្វីដែលនាងចង់និយាយ ហើយកុំស
ម្លឹងមើលនាឡិកាជាដាច់ខាត។
38. កុំចុចរីម៉ូតប្តូរប៉ុស្តិ៍ទូរទស្សន៍ ប្រសិនបើនាងកំពុង
តែមើល។
39. បង្ហាញឲ្យឃើញពីក្តីស្រលាញ់ក្នុងទីសាធារ
ណៈ។
40. ពេលក្តោបដៃនាង ចូរក្តោបឲ្យជាប់ដោយចិត្តស្ម
ោះ។
41. ចាំឲ្យបាននូវប្រភេទភេសជ្ជៈដែលនាងចូលចិត្ត
ដើម្បីស្នើឲ្យនាងជ្រើសរើសនូវអ្វីដែលអ្នកដឹងរួចមក
ហើយថានាងចូលចិត្ត។
42. ជាអ្នករើសភោជនីយដ្ឋានឲ្យនាង កុំទុកឲ្យវាទ
ៅជាភារកិច្ចរបស់នាង។
43. រកសំបុត្រកុនឬការប្រគំតន្រ្តីដែលនាងចូលចិត្តម
កឲ្យនាង។
44. រកឱកាសទៅចូលរួមកម្មវិធីទៅជប់លៀងជាមួយគ្នា
ខ្លះ។
45. ត្រូវយល់ពីការដែលនាងមកយឺត ឬសម្រេចចិត្តផ្ល
ាស់ប្តូរសម្លៀកបំពាក់។
46. ក្នុងទីសាធារណៈត្រូវផ្តល់ការចាប់អារម្មណ៍ចំ
ពោះនាងឲ្យ បានច្រើនជាងអ្នកដទៃ។
47. ផ្តល់សារៈសំខាន់ដល់នាងឲ្យច្រើនជាងក្មេងៗ
។​ បង្ហាញឲ្យក្មេងៗដឹងថានាងបានទទួលការយក
ចិត្តទុកដាក់មុនគេបង្អស់។
48. ទិញរបស់ផ្ញើបន្តិចបន្តួចដូចជា ទឹកអប់ឬសូកូឡ
ាមកឲ្យនាង។
49. ទិញសម្លៀកបំពាក់ជូននាង (ដោយចងចាំពីទំហំរប
ស់នាងទុក)។
50. ថតរូបនាងក្នុងឳកាសសំខាន់ៗ។
51. រកពេលវេលាពិសេសៗសម្រាប់អ្នកទាំងពីរ។
52. បង្ហាញឲ្យនាងឃើញថាអ្នកដាក់រូបថតនាងក្
នុងការបូបលុយ ហើយផ្លាស់ប្តូររូបថ្មីៗរបស់នាងជា
និច្ច។
53. ពេលស្នាក់នៅសណ្ឋាគារជាមួយគ្នា ចូររៀបចំរប
ស់ ពិសេសដូចជាស្រាសំប៉ាញឬផ្កាមួយបាច់ជូននាង

54. សរសេរកំនត់ហេតុឬធ្វើអ្វីម្យ៉ាងក្នុងថ្ងៃពិសេស
ដូចជាថ្ងៃ គម្របខួបអាពាហ៍ពិពាហ៍ឬពិធីខួបកំនើត។
55. ប្រសិនបើត្រូធ្វើដីណើរឆ្ងាយៗ ស្នើខ្លួនជាអ្នក
បើករថយន្ត។
56. បើករថយន្តយឺតៗដើម្បីឲ្យមានសុវត្ថិភាព។​ ផ្ត
ល់សារៈសំខាន់ចំពោះអ្វីដែលនាងចូលចិត្ត ទោះបីជាន
ាងកំពុង អង្គុយកៅអីខាងមុខ
ទាំងមិនសូវសប្បាយចិត្តណាស់ណាក៏ដោយ។
57. សង្កេតមើលអារម្មណ៍របស់នាង ហើយនិយាយថា
"អូនដូចជាមានសេចក្កីសុខណាស់ក្នុងថ្ងៃនេះ" ឬ "
អូនមើលទៅដូចជា
ហត់នឿយណាស់" ក្រៅពីនោះក៏សួរថាតើថ្ងៃនេះអូន
មានអារម្មណ៍យ៉ាងម៉េចដែរ? ។
58. ពេលនាំនាងទៅខាងក្រៅត្រូវរៀបចំផែនការឲ្យបាន
ល្អ ដើម្បីឲ្យនាងមិនចាំបាច់ត្រូវមានអារម្មណ៍ថា
ត្រូវទទួលខុសត្រូវធ្វើជា
អ្នកនាំផ្លូវ។
59​. នាំនាងាទៅរាំកម្សាន្តឬទៅរៀនរាំជាមួយគ្នា។
60. បង្កើតការភ្ញាក់ផ្អើលឲ្យនាងដោយកំនត់ហេតុ
ខ្លីៗឬកំណាព្យផ្អែមល្ហែម។
61. មើលថែនាងឲ្យដូចពេលដែលអ្នកទើបនិងជួបនា
ងថ្មីៗ។
62. ស្នើខ្លួនធ្វើជាអ្នកជួសជុលផ្ទះដោយនិយាយថ
ា តើអូនគិត ថាយើងគួរជួសជុលត្រង់កន្លែងណាខ្លះ
ព្រោះពេលនេះបង
ដូចជាទំនេរដែរ តែកុំទទួលការងារលើសពីអ្វីដែលអ្
នកអាច ធ្វើបាន។
63. ស្នើសុំខ្លួនជាអ្នកសំលៀងកាំបិតក្នុងចង្រ្កាន
បាយឲ្យនាង។
64. ទិញកាវមកឲ្យនាងដើម្បីឲ្យនាងអាចបិតរបស់ដ
ែលបែកបាក់បាន។
65​. ពេលអំពូលភ្លើងក្នុងផ្ទះដាច់ ត្រូវប្តូរថ្មីភ្លា
ម។
66. ជួយនាងពេលយកសំរាមទៅចោល។
67. អានឬកាន់អត្ថបទក្នុងទំព័រសារព័ត៌មានដែលគិ
តថានាងចាប់អារម្មណ៍ទុកឲ្យនាង។
68. កត់ឈ្មោះឬសាររបស់អ្នកដែលទូរសព្ទមករកនា
ងដោយប្រិតប្រៀង។
69. គ្រប់ពេលបន្ទាប់ពីងូតទឹកត្រូវបា្រកដក្នុងចិត្តថា
ឥដ្ឋក្នុងបន្ទប់ទឹកស្ងួតមិនមានប្រលាក់អ្វីទៀតទេ។
70. បើកទ្វាររថយន្តឲ្យនាង។
71. ទិញរបស់ប្រើប្រាស់បន្តិចបន្តួចឲ្យនាង។
72. ទិញរបស់ប្រើប្រាស់ធំៗជំនួសនាង។
73. ក្នុងពេលធ្វើដំណើរត្រូវថែរក្សាកាបូបសម្លៀកបំព
ាក់ និងទទួលខុសត្រូវ ក្នុងការយកការបូបនោះទៅដាក់
នៅខាង ក្រោយរថយន្ត។
74. ប្រសិនបើនាងត្រូវលាងចាន ត្រូវជួយនាងដុសឆ្នាំ
ង ឬធ្វើការងារធ្ងន់ៗជំនួសនាង។
75. កត់បញ្ជី អ្វីដែលត្រូវធ្វើ ទុកពេលណាអ្នកទំនេរ ចូ
រធ្វើតាមបញ្ជីភ្លាម។
76. ប្រសិនបើនាងរៀបចំអាហារឲ្យ អ្នកត្រូវសរសើរនា
ងដែលនាងបានធ្វើឲ្យ។
77. ពេលនាងកំពុងនិយាយ ត្រូវសម្លឹងមើលភ្នែករបស់
នាង។
78. ពេលអ្នកនិយាយជាមួយ ចូរប្រើដៃដើម្បីស្ទាបអ
ង្អែលខ្លះ។
79. ផ្តល់សារៈសំខាន់ខ្លះចំពោះអ្វីដែលនាងធ្វើក្នុ
ងថ្ងៃនោះ អំពីសៀវភៅដែលនាងកំពុងអាន ឬមនុស្សដែ
លនាងកំពុងរាប់ អាន។
80. ខណៈពេលដែលស្តាប់នាងនិយាយ ត្រូវប្រាកដក្
នុងចិត្តថា អ្នកផ្តល់សារៈសំខាន់ ដោយបញ្ចេញ
សម្លេងដែលបង្ហាញពីការ
ចាប់អារម្មណ៍ដូចជា អូមែនហើយ! អញ្ចឹងឬ? ចេ
ញមក។
81. សួរនាងថានាងមានអារម្មណ៍បែបណា។
82. ប្រសិនបើនាងមិនស្រួលខ្លួន ត្រូវសួរពីអាការៈនា
ងឲ្យបាន ញឹកញាប់ហើយសួរនាងថានាងកំពុងតែធ្វើ
អ្វី ហើយមាន អារម្មណ៍
បែបណា។
83. ប្រសិនបើនាងនឿយហត់ ឆុងតែឲ្យនាងផឹក។
84. រៀបចំខ្លួនឲ្យបានរួចរាល់ដើម្បីចូលគេង និងគេង
ជាមួយគ្នា។
85. ថើបថ្ពាល់នាងមួយខ្សឺត រួចនិយាយលាគ្នាពេ
លត្រូវធ្វើដំណើរទៅឆ្ងាយ។
86. សើច នៅពេលនាងនិយាយរឿងកំប្លែងឲ្យស្តាប់។
87. គ្រប់ពេលដែលនាងធ្វើឲ្យអ្នក ត្រូវនិយាយពាក្យ
ថា អរគុណឲ្យឮៗ។
88. ប្រាប់នាងឲ្យដឹងថា អ្នកសង្កេតឃើញនាងធ្វើ
ម៉ូតសក់ថ្មី ហើយផ្តល់ភាពជឿជាក់ដល់នាង។
89. រកពេលវេលាពិសេសក្នុងការនៅជាមួយគ្នាតែពីរន
ាក់។
90. កុំទទួទូរសព្ទក្នុងពេលដែលនាងចង់និយាយជាមួ
យអ្នក។
91. រកពេលជិះកង់ជាមួយនាង ទោះបីជាពេលវេលាខ្លី
ក៏ដោយ។
92. រៀបចំនិងត្រៀមអាហារសម្រាប់ពិកនិកទុកជាមុន។
93. បើនាងជាអ្នកបោកសម្លៀកបំពាក់ អ្នកគួរតែជួ
យយកទៅហាល។
94.​ រកពេលវេលាទៅដើរលេងជាមួយគ្នាដោយគ្មានក្ម
េងៗ។
95. ប្រាប់ឲ្យនាងដឹងថា អ្នកចង់ផ្តល់ឲ្យនាងនូវអ្
វីដែលនាងត្រូវ ការ ហើយអ្នកក៏ចង់បានអ្វីដែលអ្នកត្
រូវការដូចគ្នាដែរ។
96. ប្រាប់ឲ្យនាងដឹងថា អ្នកចង់ផ្តល់ឲ្យនាង ពេ
លដែលអ្នកត្រូវនៅឆ្ងាយពីនាង។
97. ទិញបង្អែមមកផ្ទះផង។
98. ប្រសិនបើនាងជាអ្នកដើរផ្សារ ក៏ស្នើខ្លួនសុំទៅ
ផ្សារជំនួសនាង។
99. ទទួលទានអាហារយឺតៗ ក្នុងពេលវេលាដ៏រ៉ូម៉ង់ទិក
ដើម្បីឲ្យមិនចាំបាច់ត្រូវធុញថប់ឬហត់នឿយនៅពេលក្រោ
យ។
100. សួរនាងថាមានអ្វីដែលនាងត្រូវការបន្ថែមទៀត
ដែរឬទេ?
101. កុំភ្លេចបើកគម្របបង្គន់ឡើងគ្រប់ពេលវេលា។
ប្រភពដើម mindbooks.com.kh

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment