១) កសាងឡើងនៅក្នុងឆ្នាំ ១៨១៩ កំពង់ផែនេះជាកំ
ពង់ផែធំជាងគេបំផុតលំដាប់ទី២នៅលើពិភពលោកដែលផ្
ទុកធុងកុងតឺន័រ (TEUs) ប្រមាណ ៣២,៦៣ លានធុង ក
ាលពីឆ្នាំ ២០១៣ កន្លងទៅនេះ។
២) កំពង់ផែនេះអាចនាវាចរណ៍លើកដាក់ទំនិញធំៗអន្
តរជាតិបាន ១ ០០០គ្រឿង ក្នុងពេលតែមួយ។
៣) រៀងរាល់ ២ ទៅ ៣ នាទីម្តង កំពង់ផែនេះមាននាវ
ាដឹកទំនិញធំៗមួយគ្រឿងបានចាកចេញ ឬ ចូលសំចតន
ៅក្នុងកំពង់ផែនេះ។
៤) អាជ្ញាធរគ្រប់គ្រងប្រតិបត្តិការកំពង់ផែរបស់សិង្
ហបុរី (MPA) អាចត្រួតពិនិត្យរាល់នាវាចរណ៍ ឬ កប៉
ាល់អន្តរជាតិដឹកទំនិញធំៗដែលឆ្លងកាត់ច្រកផ្លូវ
សមុទ្ររបស់ខ្លួនបាន ១០ ០០០គ្រឿង ក្នុងពេលតែមួយ
។
៥) កំពង់ផែនេះបានភ្ជាប់ទៅកំពង់ផែអន្តរជាតិចំនួន
៦០០ទៅកាន់បណ្តាប្រទេសចំនួន ១២០ នៅជុំវិញពិភព
លោក។
៦) ទោះបីជាសិង្ហបុរីមិនមែនជាប្រទេសផលិតប្រេង តែ
ទីនេះជាកំពង់ផែចាក់ប្រេងដល់នាវាចរណ៍អន្តរជាតិ
ដ៏ធំបំផុតមួយនៅលើពិភពលោក។ ប្រេងប្រមាណ ៤២ លា
នតោន បានផ្ទុកនៅក្នុងកំពង់ផែរបស់ខ្លួនសម្រាប់ចា
ក់ប្រេងឲ្យនាវាចរណ៍អន្តរជាតិដែលឆ្លងកាត់ទីនេ
ះ គិតជាសរុបមានទំហំស្មើនឹងអាងហែលទឹកអូឡាំពិ
កចំនួន ១៧ ០០០ដង ។
៧) កំពង់ផែនេះបានជាប់ឈ្មោះជាកំពង់ផែមួយដែល
មាននាវាចរណ៍អន្តរជាតិចុះឈ្មោះច្រើនជាងគេក្នុ
ងចំណោមកំពង់ផែសំខាន់ៗទាំង១០នៅជុំវិញពិភពលោក។
កប៉ាល់ ឬ នាវាដឹកទំនិញធំៗប្រមាណ ៤ ០០០គ្រឿង ប
ានចុះឈ្មោះនៅក្នុងកំពង់ផែនេះ។
៨) គេបានរកឃើញថា មានអ្នកទេសចរកម្សាន្តត
ាមនាវាប្រមាណ ១ លាននាក់ បានធ្វើដំណើរមកសិង្
ហបុរីជារៀងរាល់ឆ្នាំ។
៩) កំពង់ផែសិង្ហបុរីបានផ្តល់ការងារដល់ប្រជាពលរ
ដ្ឋរបស់ខ្លួនប្រមាណ ១៧០ ០០០នាក់ ដែលផ្តល់ប្រ
ាក់ចំណូលស្មើនឹង ៧% នៃផលិតផលក្នុងស្រុកសរុបរប
ស់ខ្លួន។
១០) កំពង់ផែនេះមានផែសម្រាប់នាវាសំចតចំនួន ៥២
ទីតាំងគិតជាប្រវែង ១៥,៥ គីឡូម៉ែត្រ លើផ្ទៃក្រឡា
៦០០ហិចតា៕
ប្រែសម្រួល៖ ខេវិន
ប្រភព៖ Wikipedia & Forbes&thebnews.com
0 comments:
Post a Comment