១. កត្តាអ្វីខ្លះដែលជួយឲ្យអ្នកនិពន្ធសម្រេចជោគជ័យ?
ក្តីប្រាថ្នារបស់អ្នកនិពន្ធគ្រប់រូបគឺចង់សម្រេចជោគជ័យជាអ្នកតែងនិពន្ធ ចង់ឲ្យមហាជនទទួលស្គាល់និងលើកតម្កើងស្នាដៃរបស់ខ្លួន
តែមានអ្នកនិពន្ធតិចតួចបំផុតដែលអាចដណ្តើមបេះដូងអ្នកអានចាប់តាំងពីស្នាដៃដំបូងរបស់ខ្លួន។ ក្រៅពីនេះអ្នកនិពន្ធខ្លះត្រូវនិពន្ធជាច្រើនរឿង
ទម្រាំតែមហាជនកត់សម្កាល់និងចងចាំឈ្មោះរបស់ខ្លួនបាន ឯអ្នកខ្លះប្រឹងតែងនិពន្ធដែរ តែបានត្រឹមតែមានឈ្មោះថាជាអ្នកនិពន្ធម្នាក់ប៉ុណ្ណោះ
មិនអាចក្លាយជាអ្នកនិពន្ធអស្ចារ្យក្នុងបេះដូងមហាជនបានឡើយ។ ក្នុងសម័យសកលភាវូបកម្មនេះវប្បធម៌មនុស្សជាតិបានសាយភាយឆ្លងគ្នា
ទៅវិញទៅមក ធ្វើឲ្យមហាជនមានគំនិតបញ្ញាកាន់តែខ្ពស់។ កត្តានេះធ្វើឲ្យអ្នកនិពន្ធដែលចង់សម្រេចជោគជ័យត្រូវតែមានគំនិតច្នៃប្រឌិតឲ្យ
ទាន់សម័យដូចគ្នាផងដែរ។

ក្រៅពីទេពកោសល្យផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ មានកត្តាសំខាន់ៗមួយចំនួនដែលជួយឲ្យស្នាដៃនិពន្ធទទួលបានការគាំទ្រពីអ្នកអាន។
កត្តាទាំងនេះមានដូចជា៖
កត្តាទាំងនេះមានដូចជា៖
១. ផ្តល់ខ្លឹមសារ ឬគំនិតថ្មីៗដែលមានប្រយោជន៍ : មានទស្សនៈខ្លះនិយាយថា "ពេលអានសៀវភៅអ្វីមួយទៅឃើញមានកំហុស
វេយ្យាករណ៍ច្រើន ខ្ញុំនឹងបោះសៀវភៅចោលភ្លាម" ប៉ុន្តែខ្ញុំមិនគិតបែបនេះទេ ព្រោះបើអត្ថបទនិពន្ធនោះមានខ្លឹមសារសំខាន់ មានគំនិតថ្មីៗ
មានប្រធានបទដែលយើងស្រេកឃ្លានចង់ដឹង យើងពិតជាតាមដានទាល់តែអស់សង្ស័យជាមិនខាន។ ដូច្នេះកំហុសវេយ្យាករណ៍បន្តិចបន្តួច
ពុំមែនជាកត្តាសំខាន់ទីមួយនោះទេ(ករណីនេះបណ្ណាធិការអាចជួយសម្រួលឲ្យបាន) ផ្ទុយទៅវិញ គឺសៀវភៅដែលពុំមានខ្លឹមសារគ្រប់គ្រាន់
ឯណោះទេទើបធ្វើឲ្យមនុស្សគិតថា "គ្មានអ្វីគួរឲ្យអាន" នោះ។

ដើម្បីឆ្លើយតបនឹងតម្រូវការនេះតើអ្នកនិពន្ធត្រូវមានអ្វីខ្លះ?
- ចំណេះដឹងនឹងបទពិសោធ : ទទួលបានការស្វះស្វែងរៀនសូត្រជាប្រចាំ អាន ស្ដាប់ សង្កេត គិត ស្រាវជ្រាវ កត់ត្រា សន្សំ ដើម្បីឲ្យ
ឃ្លាំងចំណេះមានទំហំកាន់តែធំ ជួយឲ្យយើងមានទិន្នន័យច្រើនយ៉ាងសម្បូរបែបលើប្រធានបទដែលយើងសរសេរ (បើចេះភាសាបរទេស
ថែមទៀតកាន់តែល្អ)។
ថែមទៀតកាន់តែល្អ)។
- រៀនសូត្រពីគំរូស្នាដៃនិពន្ធល្បីៗ (ទាំងស្នាដៃនិពន្ធជាតិនិងអន្តរជាតិ) : ស្នាដៃគុណភាពរបស់អ្នកនិពន្ធល្បីៗសុទ្ធតែផ្តល់គំនិតនិងមេរៀន
ល្អៗជាច្រើនដល់យើង ម៉្យាងជួយឲ្យយើងវាយតម្លៃដឹងថាខ្លួនឯងស្ថិតនៅត្រង់ចំណុចណា អ្នកខ្លាំងនៅត្រង់ចំណុចណា យើងនៅខ្វះអ្វីខ្លះ
ត្រូវអភិវឌ្ឍលើផ្នែកអ្វីខ្លះដើម្បើឈានទៅដល់ចំណុចខ្លាំងនោះ។ ការសុំពាក្យណែនាំដោយផ្ទាល់ពីអ្នកនិពន្ធល្អៗដែលគេពេញចិត្តជួយយើង
នោះក៏ជាប្រការមួយដ៏ប្រសើរផងដែរ។
ត្រូវអភិវឌ្ឍលើផ្នែកអ្វីខ្លះដើម្បើឈានទៅដល់ចំណុចខ្លាំងនោះ។ ការសុំពាក្យណែនាំដោយផ្ទាល់ពីអ្នកនិពន្ធល្អៗដែលគេពេញចិត្តជួយយើង
នោះក៏ជាប្រការមួយដ៏ប្រសើរផងដែរ។
- មានរូបារម្មណ៍ មានគំនិតសំយោគ : ចេះប្រមូលគំនិតផ្សេងៗយកមក ផ្សំ ជាគំនិតថ្មីមួយដែលល្អប្រសើរជាងមុន។ មតិខ្លះយល់ថាអ្នក
និពន្ធត្រូវតែពូកែស្រមើស្រមៃ តែខ្ញុំយល់ថា ការស្រមើស្រមៃតែម៉្យាងមិនគ្រប់គ្រាន់ទេ លុះត្រាតែគេមានទិន្នន័យឬគំនិតផ្សេងៗឲ្យបានច្រើន
ជាមុនសិន។ ឧទាហរណ៍ បើយើងស្គាល់រទេះសេះនិងស្គាល់គ្រឿងម៉ាស៊ីន យើងអាចស្រមៃទៅដល់រថយន្តដែលផ្សំដោយរបស់ទាំងពីរ
តែបើយើងមិនស្គាល់របស់ពីរនេះពីរមុនទេ យើងក៏ពិបាកនឹងស្រមៃដល់រថយន្តដែរ។

២. រកឲ្យឃើញចំណុចពិសេសរបស់ខ្លួន : បទនិពន្ធមានច្រើនប្រភេទដូចជាបទយកការណ៍ កំណាព្យ រឿងខ្លី ប្រលោមលោក
(មនោសញ្ចេតនា ស៊ើបសង្កេត ផ្សងព្រេង...) ទស្សនវិជ្ជា ប្រវត្តិសាស្រ្ត ចិត្តវទ្យា... ដែលអ្នកនិពន្ធម្នាក់មិនអាចពូកែគ្រប់យ៉ាងបានទេ។
ប្រធានបទដែលត្រូវសរសេរត្រូវឲ្យស្របនឹងជំនាញឬចំណុចពិសេសរបស់ខ្លួន។ អ្នកខ្លះអាចពូកែសរសេរបទយកការណ៍ប៉ុន្តែមិនប្រាកដ
ថាអាចមកសរសេរប្រលោមលោកមនោសញ្ចេតនាបានល្អទេ។ មុននឹងសរសេរពីអ្វីមួយ យើងត្រូវស្គាល់ ចំណូលចិត្ត ភាពប៉ិនប្រសប់
របស់ខ្លួន ហើយ ដឹងរឿងនោះឲ្យច្បាស់លាស់។ សុំកុំចង់សរសេរឲ្យបានល្អគ្រប់រឿង ព្រោះធម្មជាតិផ្តល់ទេពកោសល្យឲ្យយើង
មិនដូចគ្នាទេ ការព្យាយាមសរសេរពីអ្វីដែលពុំមែនជាធម្មជាតិរបស់យើង ឬសរសេរអ្វីដែលយើងមិនចេះច្បាស់វានឹងធ្វើឲ្យយើងគ្មានក្តីសុខ
ក្នុងការសរសេរ មិនសប្បាយចិត្តនឹងសរសេរ ស្នាដៃចេញមកមិនបានល្អ គ្មានរសជាតិ។

៣. មានសិល្បៈក្នុងការប្រើភាសា ឃ្លាប្រយោគ និងការរៀបលំដាប់លំដោយ :
- ប្រើឃ្លាប្រយោគឲ្យងាយល់បំផុត : សូមកុំបារម្ភ សូម្បីតែឲ្យបណ្ឌិតឬសាស្ត្រចារ្យអានក៏ដោយ ប្រការដែលអ្នកអានគ្រប់រូបចង់បាន
ដូចៗគ្នាគឺ សេចក្តីដែលងាយស្រួលយល់បំផុត។ ជួនកាលការផ្តោតទៅលើវោហាសាស្រ្តលើសពីខ្លឹមសារអាចធ្វើឲ្យមានការភ័ន្តច្រឡំ
អត្ថន័យ ឬធ្វើឲ្យអ្នកអានត្រូវចំណាយពេលច្រើនដោយមិនចាំបាច់ក្នុងការស្វែងយល់។
ដូចៗគ្នាគឺ សេចក្តីដែលងាយស្រួលយល់បំផុត។ ជួនកាលការផ្តោតទៅលើវោហាសាស្រ្តលើសពីខ្លឹមសារអាចធ្វើឲ្យមានការភ័ន្តច្រឡំ
អត្ថន័យ ឬធ្វើឲ្យអ្នកអានត្រូវចំណាយពេលច្រើនដោយមិនចាំបាច់ក្នុងការស្វែងយល់។
- រៀបលំដាប់លំដោយគំនិតឬសាច់រឿង : ដោយសារតែស្នាដៃនិពន្ធជាផលិតផលពីការគិត ដូច្នេះបើស្នាដៃនិពន្ធគ្មានរបៀប
គ្មានលំដាប់លំដោយ នោះជាការបង្ហាញថាវិធីគិតរបស់យើងក៏គ្មានរបៀបដូចគ្នា ដែលវានឹងធ្វើឲ្យពិបាកស្វែងយល់ខ្លឹមសារទៅ
តាមនោះដែរ។ ប្រការសំខាន់ក្នុងការរៀបលំដាប់លំដោយ គឺលំដាប់សាច់រឿង ជំពូក វគ្គ ឬចំណងជើងតូចៗឲ្យជាប់ទាក់ទងគ្នាបានល្អ។

- សមស្របតាមកម្រិតអ្នកអាន : ប្រធានបទនីមួយៗតែងមានគោលដៅសម្រាប់អ្នកអានប្រភេទណា។ ហេតុនេះ ពាក្យ សំនួនវោហារ
ឃ្លោងឃ្លា ត្រូវឲ្យសមស្របតាមកម្រិតអ្នកអានដែលជាគោលដៅ។
- ខ្លី ល្មម : ពុំមែនមានន័យថាឲ្យកាត់អត្ថន័យឬពាក្យមួយចំនួនចោលទេ គ្រាន់តែកាត់ខ្លឹនសារណាដែលមានលក្ខណៈច្រំដែលចេញ
ឬរួមបញ្ចូលមកកន្លែងតែមួយ។
ឬរួមបញ្ចូលមកកន្លែងតែមួយ។
"អ្នកនិពន្ធដ៏ពូកែសរសេររឿងស្មុគស្មាញមួយឲ្យក្លាយជារឿងងាយស្រួល សុំកុំយករឿងងាយស្រួលទៅធ្វើឲ្យស្មុគស្មាញ"
៤. មានពេលវេលា និងការព្យាយាម : អ្នកនិពន្ធត្រូវតែមានពេលវេលាសិក្សាវិធីសាស្រ្តតែងនិពន្ធ និងត្រូវហ្វឹកហាត់ជាប្រចាំ
ទោះបីជាអាចនិពន្ធបានល្អក៏ដោយ។ សុំកុំភ្លេចថា បើយើងនិពន្ធកាន់តែច្រើន យើងក៏និពន្ធបានកាន់តែល្អតាមលំដាប់នោះដែរ។
ទោះបីជាអាចនិពន្ធបានល្អក៏ដោយ។ សុំកុំភ្លេចថា បើយើងនិពន្ធកាន់តែច្រើន យើងក៏និពន្ធបានកាន់តែល្អតាមលំដាប់នោះដែរ។
៥. គោរពក្រមសីលធម៌វិជ្ជាជីវៈ អ្នកត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈដូចជា៖
1. រក្សាក្តីសុចរិត មិនលម្អៀង មិនលាក់បំបាំងការពិតឬសាច់រឿងដែលត្រូវសរសេរ។
2. កុំបំពានលើសិទ្ធអ្នកដទៃ កុំបង្កការក្តៅក្រហាយដល់អ្នកដទៃដោយឥតប្រយោជន៍។
3. មិនធ្វើជាឧបករណ៍របស់អ្នកដទៃ មិនសរសេរដើម្បីតែប្រយោជន៍ខ្លួនឯងនិងបក្សពួកដោយខ្វះសច្ច
4. ប្រើភាសាសុភាពរាបសា កុំប្រីភាសាផ្តេសផ្តាសបើគ្មានអ្វីចាំបាច់
5. ត្រូវប្រយ័ត្នប្រយែងក្នុងការផ្តល់គំនិតឬទស្សនៈ សរសេរនូវអ្វីមានប្រយោជន៍ បណ្តុះគំនិតល្អៗ មិនសរសេរពីអ្វីដែលធ្វើឲ្យ
អ្នកអានយល់ច្រឡំលើផ្លូវខុស ឬបើមានត្រូវបញ្ជាក់ឲ្យច្បាស់លាស់ថាអ្វីល្អអ្វីមិនល្អជាប់ជាមួយផង ឧទាហរណ៍ពេលមានតួអង្គណា
មួយលោតទឹកសម្លាប់ខ្លួនដើម្បីភក្តីភាពស្នេហា យើងគួរតែមានចំណុចមួយបញ្ជាក់ថា "ទង្វើបែបនេះជារឿងឆោតល្ងង់" ពុំមែនឲ្យចប់
ត្រឹមតែរឿងលោតទឹកប៉ុណ្ណោះទេ។

២. តើយើងអាចវាយតម្លៃស្នាដៃនិពន្ធទៅលើទិដ្ឋភាពអ្វីខ្លះ?
1. តម្លៃផ្តល់ឲ្យសង្គម:
- ផ្តល់ការកម្សាន្ត : អានជក់ចិត្តដិតអរម្មណ៍ ជ្រួតជ្រាបទៅដល់ជម្រៅចិត្ត ចង់តាមដាន ជួយលើកកម្ពស់ផ្នែកអរម្មណ៍និងបុគ្គលិកលក្ខណៈ
របស់អ្នកអាន។
របស់អ្នកអាន។
- ផ្តល់បញ្ញាគំនិត : ផ្តល់ចំណេះដឹង ផ្តល់គតិបណ្ឌិតនិងដំបូន្មានប្រៀនប្រដៅឲ្យកាន់តែភ្លឺស្វាងឲ្យអ្នកអានមានការអភិវឌ្ឍផ្នត់គំនិត
ទៅរកផ្លូវល្អ។
ទៅរកផ្លូវល្អ។
- ផ្តល់បញ្ញាចិត្ត : ស្មារតីសតិសម្បជញ្ញៈ ស្មារតីមនសិការ ជួយលើកម្លាំងចិត្ត បណ្តុះមនោសញ្ចេតនាសកល (មានការរតស៊ូលះបង់)
ផ្លាស់ប្តូរទំលាប់មិនល្អ ហ្វឹកហាត់ឆ្លើយតបទៅនឹងប្រតិកម្មផ្សេងៗយ៉ាងសមរម្យ។
ផ្លាស់ប្តូរទំលាប់មិនល្អ ហ្វឹកហាត់ឆ្លើយតបទៅនឹងប្រតិកម្មផ្សេងៗយ៉ាងសមរម្យ។
2. តម្លៃលើផ្នែកអក្សរសាស្រ្ត : មានសិល្បៈក្នុងការប្រើភាសានិងការអធិប្បាយខ្លឹមសារ (ប្រើភាសាបានរលូន ឆាប់យល់
អានមិនធុញ ស្របតាមគោលការណ៍វេយ្យាករណ៍)
អានមិនធុញ ស្របតាមគោលការណ៍វេយ្យាករណ៍)
3. តម្លៃលើការគិត : គិតជាប្រព័ន្ធ (មានតក្កៈ តថភាព ហេតុផលមួយនាំទៅរកហេតុផលមួយទៀត) មានទស្សនវិស័យវែងឆ្ងាយ
មានគំនិតផ្តួចផ្តើមច្នៃប្រឌិត។
មានគំនិតផ្តួចផ្តើមច្នៃប្រឌិត។
៣. ចំណុចខ្លាំងនិងស្ទីលរបស់ខ្លួន
ចំណុចខ្លាំង : គឺទម្រង់និងប្រភេទនិពន្ធដែលខ្លួនចូលចិត្ត ហើយអាចសរសេរបានល្អ សរសេរទៅធ្វើឲ្យរំភើបជក់ចិត្ត និង
ប៉ិនប្រសប់ជាងគេ ដូចជាអ្នកអាចពូកែកំណាព្យ សរសេរបទវិភាគ បទយកការណ៍ អធិប្បាយពត៌មាន គំនិតទស្សនៈ រឿងនិទាន
រឿងខ្លីៗ ប្រលោមលោក ដែលមានប្រភេទផ្សេងៗដូចជាប្រភេទស៊ើបអង្កេត មនោសញ្ចេតនា ផ្សងព្រេង ។ល។
ប៉ិនប្រសប់ជាងគេ ដូចជាអ្នកអាចពូកែកំណាព្យ សរសេរបទវិភាគ បទយកការណ៍ អធិប្បាយពត៌មាន គំនិតទស្សនៈ រឿងនិទាន
រឿងខ្លីៗ ប្រលោមលោក ដែលមានប្រភេទផ្សេងៗដូចជាប្រភេទស៊ើបអង្កេត មនោសញ្ចេតនា ផ្សងព្រេង ។ល។
ស្ទីលក្នុងការសរសេរ : គឺវិធីប្រើពាក្យពេចន៍ឃ្លាប្រយោគ វោហារ ពាក្យគន្លឹះផ្តោះផ្តង លេបខាយ ឬអ្វីមួយដែលជាលក្ខណៈរបស់ខ្លួន
រួមទាំងបង្ហាញឲ្យឃើញពីបុគ្គលិកលក្ខណៈ និងអត្តសញ្ញាណរបស់ខ្លួនក្នុងការសរសេរ ឧទាហរណ៌ដូចជា៖
រួមទាំងបង្ហាញឲ្យឃើញពីបុគ្គលិកលក្ខណៈ និងអត្តសញ្ញាណរបស់ខ្លួនក្នុងការសរសេរ ឧទាហរណ៌ដូចជា៖
- ខ្លះចូលចិត្តសរសេរឃ្លាប្រយោគងាយៗ តែមានន័យជ្រៅៗ
- ខ្លះចូលចិត្តពិពណ៌នាយ៉ាងល្អិតល្អន់ បង្ហាញរូបភាពច្បាស់ៗ ប្រើភាសាទន់ភ្លន់...
- ខ្លះចូលចិត្តប្រើភាសាមានលក្ខណៈជាទ្រឹស្តី បែបគំនិតខ្ពស់ៗ
- ខ្លះចូលចិត្តនិយាយភាសាសាមញ្ញ និយាយកំប្លែងលេងទៅតាមសម្រួល
- ខ្លះចូលចិត្តលាក់បង្កប់ទស្សនៈ គំនិតប្រាជ្ញាសម្រាប់ឲ្យគិត
- ខ្លះមានវិធីសរសេរប្លែកៗ ថ្មីៗ ដែលខុសប្លែកពីអ្នកដទៃ
បើមានវិធីសរសេរដែលថ្មីប្លែកពីគេ ស្នាដៃរបស់អ្នកនឹងត្រូវបានគេចាប់អារម្មណ៍មិនខាន។ ស្ទីលរបស់អ្នកគឺជាលក្ខណៈសម្គាល់
ពិសេសដែលមិនមែនជារបស់អ្នកដទៃ។ អ្នកនិពន្ធម្នាក់ៗ ត្រូវមានស្ទីលដ៏លេចធ្លោរបស់ខ្លួនឯង។
តើត្រូវស្វែងរកចំណុចខ្លាំងនិងស្ទីលរបស់ខ្លួនដូចម្តេច?
1. អានសៀវភៅគ្រប់ប្រភេទឲ្យបានច្រើន : ពេលបានអានសៀវភៅច្រើន យើងនឹងអង្កតដឹងថា តើសៀវភៅប្រភេទណាដែលយើង
ចូលចិត្តអានជាងគេ? តែមិនមែនមានន័យថាអ្នកត្រូវចំលងស្ទីលពីគេនោះទេ គឺដើម្បីយកមកកែសម្រួល ច្នៃប្រឌិតរកស្ទីលជាលំនាំរបស់
ខ្លួនឯងប៉ុណ្ណោះមិនគួរដើរតាមលំនាំរបស់គេគ្រប់យ៉ាងនោះទេ។
ចូលចិត្តអានជាងគេ? តែមិនមែនមានន័យថាអ្នកត្រូវចំលងស្ទីលពីគេនោះទេ គឺដើម្បីយកមកកែសម្រួល ច្នៃប្រឌិតរកស្ទីលជាលំនាំរបស់
ខ្លួនឯងប៉ុណ្ណោះមិនគួរដើរតាមលំនាំរបស់គេគ្រប់យ៉ាងនោះទេ។
2. ហ្វឹកហាត់សាកល្បងស្ទីលផ្សេងៗ : ដើម្បីឲ្យដឹងថាខ្លួនពូកែក្នុងស្ទីលណា
3. ឲ្យអ្នកដទៃជួយវាយតម្លៃ : មិត្តភក្តិ ឬបុគ្គលជំនិត
4. កត់ត្រាចំណុចខ្លាំង និងចំណុចខ្សោយ នៅពេលសាកល្បងក្នុងស្ទីលនីមួយៗ
5. សិក្សាពីចំណូលចិត្ត បុគ្គលិកលក្ខណៈរបស់ខ្លួន ដើម្បីឲ្យដឹងថាជាមនុស្សប្រភេទណា ឧទាហរណ៍ ចូលចិត្តនិយាយលេង
អណ្ដែតអណ្តូង ជាអ្នកអប់រំ...
អណ្ដែតអណ្តូង ជាអ្នកអប់រំ...
6. រកឲ្យឃើញឆន្ទៈ ឬកម្លាំងបណ្តាលចិត្ត : ការតែងនិពន្ធបែបណាដែលធ្វើឲ្យយើងចូលចិត្តសរសេរបំផុត?
7. រកឲ្យឃើញចំណាប់អារម្មណ៍ពិសេសរបស់ខ្លួន : ចូលចិត្តគិតពីអ្វីក្នុងជីវិតប្រចាំថ្ងៃ? កំណាព្យ ទស្សនៈ ប្រលោមលោក
បទចម្រៀង... ការរកឃើញចំណាប់អារម្មណ៍អាចឲ្យយើងរកស្ទីលរបស់ខ្លួនឃើញ។
បទចម្រៀង... ការរកឃើញចំណាប់អារម្មណ៍អាចឲ្យយើងរកស្ទីលរបស់ខ្លួនឃើញ។
8. វាស់ស្ទង់ពីចំណេះដឹងរបស់ខ្លូន
ឧទាហរណ៍ បើចូលចិត្តសរសេរពីរឿងព្រេងអ្នកត្រូវដឹងថា តើខ្លួនមានចំណេះដឹងខាងប្រវតិ្តសាស្រ្តកំរិតណា? បើចូលចិត្ត
សរសេររឿងស៊ើបអង្កេត តើអ្នកដឹងពីល្បិចកលចោរ ចេះដឹងអំពីយុទ្ធវិធីនិងបច្ចេកវិទ្យារបស់ក្រុមប៉ូលិសដល់កម្រិតណា? បើសរសេរពី
រឿងប្រលោមលោកតើអ្នកយល់ដឹងពីសង្គមដល់កម្រិតណា តើបុគ្គលិកលក្ខណៈចរិតនិស្ស័យរបស់មនុស្សមានប៉ុន្មានប្រភេទ? យល់ដឹង
ពីចិត្តវិទ្យាមនុស្សដល់កម្រិតណា និងជាពិសេសតើអ្នកយល់ដឹងពីដំណើរការប្រលោមលោកថ្នាក់ជាតិនិងអន្តរជាតិដើរទៅដល់ណា
ហើយដឹងពីស្ថានភាពខ្លួនឯងកំពុងស្ថិតនៅចំកន្លែងណា? មុន? ក្រោយ? កណ្តាល?

"ជីវិតប្រៀបដូចជារឿងនិទានដូច្នោះដែរ មិនសំខាន់ថាវាវែងឬខ្លីយ៉ាងណានោះទេ តែវាសំខាន់នៅត្រង់ថា
តើវាល្អដល់កម្រិតណា?"
តើវាល្អដល់កម្រិតណា?"
៤. សិល្ប៍វិធីក្នុងការសរសេរដើម្បីទាក់ទាញចិត្តអាន
ច្បាប់ទី1 : មានចំណេះដឹងគ្រប់គ្រាន់
- ដឹងពីរឿងដែលត្រូវសរសេរ... សរសេរពីរឿងដែលខ្លូនដឹង
អ្នកនិពន្ធពូកែៗដែលអាចសម្រេចជោគជ័យ លុះត្រាតែ
- ដឹងថាខ្លួនសរសេរអំពីអ្វី មានគោលបំណងអ្វី បានប្រយោជន៍អ្វីខ្លះ មានក្របខណ្ឌត្រឹមណា?
- អ្វីទៅដែលជាខ្លឹមសារសំខាន់ ឬគោលគំនិតចម្បង?
- និពន្ធក្នុងទម្រង់អ្វី (ជាដំបូន្មាន សម្រាប់អានកែកម្សាន្ត ឬជាក្បួនតម្រា...។ល។)
- និពន្ធសម្រាប់អ្នកអានប្រភេទណា (ក្មេងឬចាស់ ប្រុសឬស្រី អ្នករកស៊ីអ្វី ចេះដឹងកម្រិតណា?)
បើមិនទាន់ស្គាល់ស្នាដៃរបស់ខ្លួនពិតប្រាកដនៅឡើយ តើនឹងឲ្យអ្នកអាន ស្គាល់អ្នកម្តេចនឹងបាន?
ម៉្យាងទៀត អ្នកត្រូវសរសេរអំពីរឿងដែលខ្លួនឯងដឹង ប៉ិនប្រសប់ មានអំណះអំណាងគ្រប់គ្រាន់ បើខ្លួនចេះស្ទើរ មិនជំនាញ
ស្នាដៃរបស់អ្នកពិតជាមិនអាចទិញទឹកចិត្តអ្នកអានបានឡើយ។
ស្នាដៃរបស់អ្នកពិតជាមិនអាចទិញទឹកចិត្តអ្នកអានបានឡើយ។
- ចេះបំពេញកង្វះខាតផ្នែកចំណេះដឹង អារម្មណ៍ ចេះឲ្យច្រើនជាងអ្នកដទៃ ចេះពីអ្វីដែលគេមិនទាន់ចេះ
សរសេរពីអ្វីដែលគេមិនទាន់សរសេរ :
ទោះបីជាអ្នកសរសេររឿងអ្វីក៏ដោយ បើសរសេរពីអ្វីដែលគេសរសេររួច ហើយ ស្នាដៃអ្នកនឹងឥតប្រយោជន៍ លើកលែងតែអ្នកមាន
អ្វីៗដែលពិសេសជាងអ្នកមុន លើសពីអ្នកមុន ដោយយកអ្វីដែលគេមានរួចហើយ មកបន្ថែមបំពេញឲ្យមានលក្ខណៈស៊ីជម្រៅ ប្លែកពីមុន
មានគំនិតផ្សេងពី មុន ដោយពុំទាន់មាននរណានឹកឃើញ។
អ្វីៗដែលពិសេសជាងអ្នកមុន លើសពីអ្នកមុន ដោយយកអ្វីដែលគេមានរួចហើយ មកបន្ថែមបំពេញឲ្យមានលក្ខណៈស៊ីជម្រៅ ប្លែកពីមុន
មានគំនិតផ្សេងពី មុន ដោយពុំទាន់មាននរណានឹកឃើញ។
នេះជាប្រការដែលធ្វើឲ្យស្នាដៃនិពន្ធរបស់អ្នកមានភាពលេចធ្លោ គួរឲ្យចាប់អារម្មណ៍។
ច្បាប់ទី ២ : ខ្លីៗ ច្បាស់ៗ សាមញ្ញ... តែចាក់ចំៗ
ការសរសេរ មិនចាំបាច់ត្រូវប្រើពាក្យពិបាកៗ ជ្រៅៗ ឬប្រើភាសាខ្ពង់ខ្ពស់អស្ចារ្យអ្វីឡើយ តែត្រូវឲ្យវាមានលក្ខណៈខ្លីៗ មិនវែងអន្លាយ
មិនតឃ្លាតប្រយោគសន្ធឹកសន្ធាប់មិនចេះចប់មិនចេះហើយ រហូតដលល់អានចប់នៅតែមិនយល់ដដែល។ សំណេរត្រូវឲ្យមានភាព
ច្បាស់លាស់ មិនស្រពេចស្រពិលឲ្យអ្នកអានងាយយល់ មិនតានតឹង មិនធុញទ្រាន់។
មិនតឃ្លាតប្រយោគសន្ធឹកសន្ធាប់មិនចេះចប់មិនចេះហើយ រហូតដលល់អានចប់នៅតែមិនយល់ដដែល។ សំណេរត្រូវឲ្យមានភាព
ច្បាស់លាស់ មិនស្រពេចស្រពិលឲ្យអ្នកអានងាយយល់ មិនតានតឹង មិនធុញទ្រាន់។
ច្បាប់ទី ៣ : មានយុទ្ធសាស្រ្តក្នុងការសរសេរ ធ្វើឲ្យស្នាដៃមានសម្រស់ ត្រូវមានភាពវៃឆ្លាតក្នុងការសរសេរ និងប្រកប
ដោយចិត្តសាស្រ្ត
ដោយចិត្តសាស្រ្ត
- ចេះធ្វើការបរិយាយឲ្យឃើញរូបភាព ធ្វើឲ្យអ្នកអានជក់អារម្មណ៍ ចង់តាមដានជាមួយអ្នកនិពន្ធ ភាសាមានទម្ងន់ មានហេតុផល
មានលក្ខណៈអាចទៅរួច។
មានលក្ខណៈអាចទៅរួច។
- ចេះប្រើតិចនិច ប្រើវិធីប្លែកៗដើម្បីបង្កើនសម្រស់ (មិនដដែលៗ) ធ្វើឲ្យស្នាដៃមានភាពសម្បូរបែប មានកន្លុកកន្លៀត មិនធុញទ្រាន់
(ឧ : បរិយាយពីសកម្មភាពក្នុងផ្ទះ ៖ យើងអាចរៀបរាប់ពីពេលកំពុងបរិភោគបាយ ពេលខ្លះទៀតរៀបរាប់ពេលអង្គុយក្នុងសួន និង
ផ្លាស់ប្តូរទៅតាមអ្វីដែលយើងយល់ថាវាជួយឲ្យមានបរិយាកាសប្លែកៗ...។ល។)
(ឧ : បរិយាយពីសកម្មភាពក្នុងផ្ទះ ៖ យើងអាចរៀបរាប់ពីពេលកំពុងបរិភោគបាយ ពេលខ្លះទៀតរៀបរាប់ពេលអង្គុយក្នុងសួន និង
ផ្លាស់ប្តូរទៅតាមអ្វីដែលយើងយល់ថាវាជួយឲ្យមានបរិយាកាសប្លែកៗ...។ល។)
- ការនិពន្ធប្រភេទខ្លះ តម្រូវឲ្យមានឧទាហរណ៍ ការបង្ហាញរូបភាព ការបញ្ជាក់ចំណុចសំខាន់ៗ ឬប្រើ Font អក្សរផ្សេងៗគ្នា ដើម្បី
ងាយស្រួលក្នុងការសង្កេតជាដើម។
ងាយស្រួលក្នុងការសង្កេតជាដើម។
- រៀបលំដាប់លំដោយឲ្យរលូន មានទំនាក់ទំនងគ្នាជាហូរហែរ មិនធ្វើឲ្យវង្វេង។
- បង្កើតទំនាក់ទំនងជាមួយអ្នកអាន ឲ្យអ្នកអានបានរួមចំណែកជាមួយ ដូចជា ការដាក់សំណួរ ការដាក់ជាពាក្យស្លោកឲ្យត្រិះរិះពិចារណ
ឬដាក់ជាល្បែងល្បងប្រាជ្ញាផ្សេងៗជាដើម។
ឬដាក់ជាល្បែងល្បងប្រាជ្ញាផ្សេងៗជាដើម។
ច្បាប់ទី ៤ : គិតឲ្យអស្ចារ្យ
- គិតក្រៅព្រំដែន បំបែកគំនិតចាស់
ពេលខ្លះអ្នកគួរតែហ៊ានសរសេរនូវអ្វីដែលប្លែកពីគំនិតចាស់ៗផងដែរ។ ការដែលបង្កើតវិធីថ្មីៗដែលមិនដូចអ្នកដទៃវា
នឹងជួយឲ្យស្នាដៃនិពន្ធយើងត្រូវបានគេឆាប់ចាប់អរម្មណ៍។
នឹងជួយឲ្យស្នាដៃនិពន្ធយើងត្រូវបានគេឆាប់ចាប់អរម្មណ៍។
ឧ : គេនិយមសរសេររឿងមនោសញ្ចេតនាបែបផ្អែមល្ហែម តែយើងអាចសរសេរពីភាពទន់ជ្រាយរបស់មនុស្សស្រី យើងគួរ
លើកយកមកសរសេរអំពីភាព រឹងប៉ឹងទៅវិញ...។ល។
លើកយកមកសរសេរអំពីភាព រឹងប៉ឹងទៅវិញ...។ល។
- មានគំនិតផ្តួចផ្តើម
បើអ្នកគិតដូចៗគេ ស្នាដៃរបស់ក៏បានត្រឹមតែជាស្នាដៃធម្មតាទូទៅប៉ុណ្ណោះ។ មានវិធីពីរយ៉ាង
1. ដើរតាមគេ (បើដើរតាមផ្លូវចាស់ វាអាចនឹងងាយស្រួល តែវាសល់តែកាកសំបកប៉ុណ្ណោះ)
2. រកផ្លូវថ្មី (វាពិបាកជាង តែយើងមានសិទ្ធទទួលបានកំណប់ធំ)
- ប្រើការស្រមើស្រមៃ ប្រើរូបារម្មណ៍
តាមធម្មតាយើងរស់នៅលើលោកនៃការពិត ដែលអ្វីៗមានលក្ខណៈដដែលៗធ្វើឲ្យយើងធុញទ្រាន់។ ពេលខ្លះយើងគួរបណ្តែតអារម្មណ៍ឲ្យ
អណ្តែតត្រសែតដល់ពិភពនៃការស្រមើស្រមៃណាមួយតាមរយៈ ការតែងនិពន្ធ ដែលធ្វើឲ្យអ្នកអានបានអណ្តែតផុតពីលោកនៃការពិត ទៅ
ដល់លោកនៃក្តីស្រមៃ។ ពេលនោះ គេអាចនឹងជក់ចិត្តជាមួយនឹងការស្រមើស្រមៃរបស់អ្នកផងដែរ ( ឧ : រឿងចម្លែកៗ មានហោះហើរ
មានសិល្ប៍ មានមនុស្សភពផ្សេង មានឧបករណ៍ទំនើបដែលលោកមិនទាន់មាន)។

ក្តីស្រមើស្រមៃនិង ហ្វិនតាស៊ី (Fantacy) ក៏ជាការផ្លាស់ប្តូរបរិយាកាសចម្លែកៗឲ្យជីវិតម៉្យាងដែរ។
"ជាញឹកញាប់ណាស់ដែលរូបារម្មណ៍បាននាំយើងទៅដល់លោកមួយដែលពុំមានការពិត តែបើពុំមានរូបារម្មណ៍ទេ យើង
ក៏មិនអាចបានទៅដល់ទីណាឡើយ" (ខាល សាកេន)
ក៏មិនអាចបានទៅដល់ទីណាឡើយ" (ខាល សាកេន)
- ការច្នៃប្រឌិត ត្រឡប់ចុះត្រឡប់ឡើង : របស់តែមួយតែមានវិធីប្រើច្រើនយ៉ាង
យើងត្រូវចេះប្រមែប្រមូលអ្វីៗនៅជុំវិញខ្លួន យកមកប្រើឲ្យមានប្រយោជន៍បំផុតសម្រាប់ការតែងនិពន្ធ។ ឧ : រត់យ៉ាងលឿន
ដាក់មេប្រូច រត់ផាសក្រញាំ រត់បាតជើងសព្រាត រត់ប្រាសអាយុ...
ដាក់មេប្រូច រត់ផាសក្រញាំ រត់បាតជើងសព្រាត រត់ប្រាសអាយុ...
ច្បាប់ទី ៥ : សំណេររស់រវើក សំណេរមានពិភពផ្ទាល់ខ្លូន ទាញអ្នកអានឲ្យចូលទៅនៅក្នុងសៀវភៅ
អ្នកត្រូវធ្វើឲ្យអ្នកអានវេញអារម្មណ៍បញ្ចូលជាមួយពាក្យពេចន៍ ភាសាដែលអ្នកបានសរសេរឲ្យអ្នកអានកើតមានរូបភាពនៅ
ក្នុងចិត្ត ទទួលដឹងអំពីរសជាតិ ក្លិន សូរសំឡេង..នឹងទទួលអារម្មណ៍ថាខ្លូនកំពុងស្ថិតនៅក្នុងសាច់រឿង។
ក្នុងចិត្ត ទទួលដឹងអំពីរសជាតិ ក្លិន សូរសំឡេង..នឹងទទួលអារម្មណ៍ថាខ្លូនកំពុងស្ថិតនៅក្នុងសាច់រឿង។
ច្បាប់ទី ៦ : គិតនិងសរសេរទៅតាមវិញ្ញាណរបស់អ្នកអាន
អ្នកត្រូវផ្តាច់ខ្លូនចេញពីអារម្មណ៍របស់ខ្លូនឯង ជំនួសដោយអារម្មណ៍អ្នកអានមកវិញ ឬបើសរសេរពីគំនិតខ្លួនឯងក៏
ត្រូវតែដាក់គំនិតអ្នកអានយកមកផ្ទៀងផ្ទាត់ផងដែរ។ ស្វែងយល់ពីគំនិតនិងអារម្មណ៍ដែលអ្នកអានចង់បាន ផ្តល់នូវចម្លើយ
គ្រប់យ៉ាងដែលគេត្រូវការ យកអារម្មណ៍អ្នកអានមកធ្វើជាគោល បើយកអារម្មណ៍ខ្លួនឯងមកធ្វើជាគោល អ្នកមុខជាសរសេរទុក
សម្រាប់អានតែខ្លូនឯងជាមិនខាន។

"ត្រូវនិយាយពីអ្វីដែលគេចង់ស្ដាប់ មិនមែននិយាយពីអ្វីដែលខ្លួនចង់និយាយនោះទេ"
ច្បាប់ទី ៧ : ជឿជាក់លើអ្វីដែលខ្លួនសរសេរ
បើអ្នកសរសេរមិនជឿខ្លួនឯងផង តើឲ្យអ្នកដទៃគេជឿដូចម្ដេចបាន?
ច្បាប់ទី ៨ : សរសេរនិងលើកបង្ហាញទៅតាមបែបរស់របស់ខ្លួនឯង
អ្នកត្រូវស្មោះត្រង់នឹងខ្លួនឯង ហ៊ានបង្ហាញនូវអ្វីជារបស់ខ្លួន មិនចាំបាច់ទៅធ្វើតាមត្រាប់អ្នកដទៃនោះទេ ព្រោះការធ្វើត្រាប់តាមអ្នកដទៃ
វាអាចនឹងធ្វើឲ្យស្នាដៃរបស់អ្នកទៅជាពុំសូវមានតម្លៃ។
វាអាចនឹងធ្វើឲ្យស្នាដៃរបស់អ្នកទៅជាពុំសូវមានតម្លៃ។
ច្បាប់ទី ៩ : មានសិល្បៈ មានវោហាសាស្រ្ត
ស្គាល់ពាក្យយ៉ាងសម្បូរបែប ចេះលេងសម្តី ប្រើវេហារ ចេះប្រើមនោភាព ការសរសេរអ្វីៗត្រង់ភ្លឹង វាប្រៀបដូចជាចម្រៀង
អត់ភ្លេងដូច្នោះដែរ។
អត់ភ្លេងដូច្នោះដែរ។
ឧ : ឈប់និយាយ! ក្នុងករណីខ្លះយើងមិននិយាយ ស្ងៀម! បិទមាត់! ឬបិទចំពុះ! បើមិននិយាយពិរោះជាង!
- ការឧបមា : ដូចជា ប្រៀបដូចជា ហាក់បីដូចជា ដូចទៅនឹង...
- ការប្រើពាក្យផ្ទុយ : ចុះនរកទាំងរស់ ស្ថានសួគ៌លោកិយ៍ ចោរចិត្តជា...
- សង្កត់ទម្ងន់ : យំទាល់តែទឹកភ្នែកក្លាយជាស្ទឹង...
- បញ្ចូលអារម្មណ៍ទៅលើវត្ថុឬធម្មជាតិ : សំណើចចំអកនៃព្រហ្មលិខិត យកមេឃជាសាក្សី...
- ប្រើឈ្មោះកំណត់ : ទេពអប្សរប្រចាំសាលា...
- ប្រើនាមសំគាល់ : ស្រុកទឹកអប់ (ប្រទេសបារាំង) ស្រុកត្បូងពេជ្រ (ប៉ៃលិន)
ច្បាប់ទី ១០ : សរសេរចេញពីជម្រៅចិត្ត ប្រកបដដោយសេរីភាពពេញទី (គ្មានជំពាក់នរណា)
អ្នកត្រូវចេះគោរពទឹកចិត្តនឹងអារម្មណ៍របស់ខ្លួន ការសរសេរទាំងបង្ខំចិត្ត វាមិនហុចផលល្អអ្វីឡើយ។ អ្នកមិនគួរភ័យខ្លាចឬបណ្តោយឲ្យ
អ្នកផ្សេងមកមានឥទ្ធិពលលើកិច្ចការរបស់ខ្លួន ដូចជាមកអង្កុយរិះគន់យ៉ាងនេះយ៉ាងនោះ ឬដាក់បែបបទថាត្រូវសរសេរយ៉ាងនេះ
យ៉ាងនោះទេ ព្រោះវាអាចធ្វើឲ្យកិច្ចការរបស់អ្នកទៅជាគ្មានឧជារស មិនហ៊ានសរសេរអ្វីៗឲ្យអស់ពីជម្រៅចិត្តរបស់ខ្លួន។

"អ្នកអាចសុំឲ្យគេផ្ដល់យោបល់ តែមិនមែនឲ្យគេមកបិទសេរីភាពក្នុងការសរសេររបស់ខ្លូនឡើយ"
ច្បាប់ទី ១១ :ដើរឲ្យទាន់ចង្វាក់ពេលវេលា
អ្នកអានក្នុងសង្គមនីមួយៗតែងមានការចាប់អារម្មណ៍ទៅតាមរបត់នៃចង្វាក់ពេលវេលា។ ពេលមានសង្រ្គាម មនុស្សតែងចាប់អារម្មណ៍
លើគ្រឿងសព្វាវុធ លើប្រវត្តិសាស្រ្ត... ពេលសង្គមនៅក្រីក្រ មនុស្សតែងចាប់អារម្មណ៍ទៅលើការរកចំណូល ផ្នែកសេដ្ឋកិច្ច រកមានបាន
ពេលសង្គមស្ងប់ មានជីវភាពគ្រប់គ្រាន់ គេចាប់អារម្មណ៍ទៅរកការកម្សាន្ត សេចក្តីសុខ...។
លើគ្រឿងសព្វាវុធ លើប្រវត្តិសាស្រ្ត... ពេលសង្គមនៅក្រីក្រ មនុស្សតែងចាប់អារម្មណ៍ទៅលើការរកចំណូល ផ្នែកសេដ្ឋកិច្ច រកមានបាន
ពេលសង្គមស្ងប់ មានជីវភាពគ្រប់គ្រាន់ គេចាប់អារម្មណ៍ទៅរកការកម្សាន្ត សេចក្តីសុខ...។
៥. ជំហាន ៧ នៃការតែងនិពន្ធ
ពេលដែលយើងរកឃើញចំណុចខ្លាំង ព្រមទាំងស្ទីលរបស់ខ្លួនហើយ អ្នកគួរស្វែងយល់អំពីដំណាក់កាលផ្សេងៗក្នុងការតែងនិពន្ធ
ដើម្បីអាចឲ្យយើងរក្សាបាននូវគោលការណ៍ផ្សេងៗក្នុងការនិពន្ធ។
ដើម្បីអាចឲ្យយើងរក្សាបាននូវគោលការណ៍ផ្សេងៗក្នុងការនិពន្ធ។
ជំហានទី ១ : ជ្រើសរើសរឿងដែលត្រូវសរសេរ
នេះជាចំណុចដ៏សំខាន់បំផុត ព្រោះការសរសេររបស់អ្នកនឹងទទួលជោគជ័យឬមិនបាន វាអាស្រ័យទៅលើការចេះលើកយកប្រធានបទ
មកសរសេរ។ អ្វីទាំងនោះមានដូចជា ៖
មកសរសេរ។ អ្វីទាំងនោះមានដូចជា ៖
1. ជ្រើសរើសយករឿងណាដែលអ្នកចេះច្បាស់ ធ្លាប់មានការយកចិត្តទុកដាក់និងស្ទាត់ជំនាញបំផុត។
2. ជ្រើសរើសយកអ្វីដែលប្លែក ថ្មី គួរឲ្យចាប់អារម្មណ៍ និងដែលយើងជឿជាក់ថាអាចរកពត៌មានបានយ៉ាងគ្រប់គ្រាន់សម្រាប់យក
មកសរសេរ។
មកសរសេរ។
3. អ្នកអាចយករឿងចាស់ៗដែលគេសរសេររួចហើយ មកសរសេរជាថ្មី ដោយបន្ថែមសេចក្ដីឲ្យបានទូលំទូលាយជាងមុន ឬសរសេរទៅ
តាមបែបថ្មីដែលខុសប្លែកពីមុន។
តាមបែបថ្មីដែលខុសប្លែកពីមុន។
ឧ : រឿងពស់កេងកង ត្រូវបានគេយកមកបន្ថែមឲ្យទៅជារឿងកូនពស់កេងកង...។
4. ជ្រើសរើសរឿងដែលគេកំពុងពេញនិយម តែច្នៃឲ្យចេញតាមទម្រង់ផ្សេងៗ ប្លែកៗ។
ឧ : មនុស្សនិយមអានរឿងខ្មោច យើងអានសរសេររឿងខ្មោច តែមានទម្រង់ខុសពីគេ។
ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវកត់សម្កាល់ថា សំណេររបស់អ្នកនឹងមិនវែងអន្លាយរហូតដលរកកោះត្រើយមិនឃើញ ឬខ្លីហួសហេតុ
ស្ទើរតែពុំមានអ្វីនឹងសរសេរនោះឡើយ
ស្ទើរតែពុំមានអ្វីនឹងសរសេរនោះឡើយ
ជំហានទី ២ : កំណត់លក្ខខណ្ឌដំបូងៗក្នុងការនិពន្ធ
1. ប្រភេទរឿង : ជាប្រភេទរឿងប្រលោមលោក ផ្តល់ចំណេះដឹង កំប្លែង ឬជានិទានខ្លីៗសម្រាប់អានលេង...
2. សរសេរឲ្យអ្នកណាអាន? សរសេរសម្រាប់អ្នកអានប្រភេទណា សិស្ស មនុស្សទូទៅ ក្មេង ចាស់
3. ប្រហែលប៉ុន្មានទំព័រ? តើត្រូវឲ្យវាវែងខ្លីកម្រិតណា?
4. ទម្រង់បែបបទក្នុងការសរសេរ : តើត្រូវជ្រើសរើសវិធីសរសេរដូចម្តេចដើម្បីឲ្យគេចាប់អារម្មណ៍មានចិត្តចង់អាន សមស្របទៅតាមកម្រិត
អ្នកអាន?
អ្នកអាន?
5. សរសេរក្នុងបំណងអ្វី? ចង់បង្ហាញពីអ្វី? ចង់ឲ្យមនុស្សដឹងពីអ្វី? ចង់ឲ្យមនុស្សបានរៀនសូត្រពីអ្វី?...
6. កម្រិតព្រំដែន : ដើម្បីកុំឲ្យវាវែងអន្លាយហួស ឬកុំឲ្យខ្លីហួស។
7. ប្រយោជន៍ដែលនឹងទទួលបាន : ប្រយោជន៍ទាំងអ្នកសរសេរ ទាំងអ្នកអាន?
ជំហានទី ៣ : ស្រាវជ្រាវចំណេះដឹង ពត៌មាន ឯកសារ
យើងអាចស្រាវជ្រាវចំណេះដឹង ពត៌មាន ឯកសារផ្សេងៗតាមរយៈសៀវភៅអាន ទស្សនាវដ្តី កាសែត អ៊ីនធើណេតស៊ីឌី ឬតាមរយៈ
ការសម្ភាសជាដើម។ ពេលបានពត៌មានគ្រប់គ្រាន់ហើយគួររៀបចំបែងចែកចំណុចសំខាន់ ឬមិនសំខាន់ឲ្យបានច្បាស់លាស់។
ការសម្ភាសជាដើម។ ពេលបានពត៌មានគ្រប់គ្រាន់ហើយគួររៀបចំបែងចែកចំណុចសំខាន់ ឬមិនសំខាន់ឲ្យបានច្បាស់លាស់។
បណ្តុំពត៌មានគឺជាគន្លឹះសំខាន់ក្នុងការសាងស្នាដៃធំៗឲ្យកើតឡើង។
ឧ : បើអ្នកចង់សរសេររឿងមួយនៅក្នុងសម័យកាលណាមួយ ក្នុងស្រុកណាមួយ អ្នកត្រូវដឹងភូមិសាស្រ្ត ទំនៀមទម្លាប់ ប្រវត្តិផ្សេងៗនៅ
ទីនោះឲ្យបានច្បាស់ជាមុនសិន។
ទីនោះឲ្យបានច្បាស់ជាមុនសិន។
ជំហានទី ៤ : គ្រោងរឿង
ការសរសេរគ្រោងសាច់រឿងអាចជួយដល់យើងឲ្យ ៖
- មានគោលគំនិតជាក់លាក់និងមានព្រំដែនច្បាស់លាស់ មិនចាកប្រធាន មិនងាករេខុសពីសាច់រឿង។
- មានរចនាសម្ព័ន្ធត្រឹមត្រូវ ដឹងថាផ្នែកនីមួយៗមានចំណុចសំខាន់អ្វីខ្លះ ត្រូវសរសេរពីអ្វីខ្លះ។
- ប្រមើលមើលដោយរួមថាវាចេញមករបៀបណា? មានអ្វីខ្លះនៅក្នុងនោះ? លើសឬខ្វះចំណុចខ្លះដើម្បីត្រូវកែលម្អបន្ថែម។
- ជួយឲ្យស្នាដៃនិពន្ធមានឯកភាព មានភាពស៊ីជម្រៅ មានទំនាក់ទំនងគ្នាយ៉ាងរលូន។
ក្នុងការរៀបលំដាប់ យើងត្រូវចាប់ផ្ដើមគោលរឿងធំៗជាមុន ដោយផ្តើមពីហេតុការណ៍ដំបូងរហូតដលហេតុការណ៍ចុងក្រោយបង្អស់
ពីចំណងជើងធំៗមកចំណងជើងតូចៗ ដោយធ្វើយ៉ាងណាត្រូវរក្សាគោលប្រធានបទធំឲ្យបាន។
ពីចំណងជើងធំៗមកចំណងជើងតូចៗ ដោយធ្វើយ៉ាងណាត្រូវរក្សាគោលប្រធានបទធំឲ្យបាន។
ជំហានទី ៥ : សរសេរសាច់រឿង
ពេលសរសេរគ្រោងរឿងចប់ហើយ ជាទូទៅការសរសេរសាច់រឿងមាន អារម្ភកថា សេចក្ដីផ្ដើម សាច់រឿង(តូសេចក្ដី) និងសេចក្ដីបញ្ចប់។
- ការសរសេរអារម្ភកថា : ដើម្បីឲ្យអ្នកអានដឹងថា
- អ្នកនឹងសរសេរពីអ្វី? ក្នុងគោលបំណងអ្វី?
- មានចំណុចសំខានអ្វីខ្លះ?
- អរគុណចំពោះអ្នកអាន ។ល។
- ការសរសេរសេចក្ដីផ្ដើម : គឺការត្រួសត្រាយផ្លូវដើម្បីឲ្យអ្នកអានដឹងថាយើងកំពុងនាំគេឆ្ពោះទៅទីណា?
- រៀបរាប់ពីដំណើរដើមទងរបស់រឿង តែមិនចាំបាច់ឲ្យវែងអន្លាយពេកទេ ព្រោះវាអាចធ្វើឲ្យអ្នកអានច្របូកច្របល់រកចាប់សេចក្តីមិនបានថា
យើងចង់សំដៅលើអ្វី។
យើងចង់សំដៅលើអ្វី។
- ប្រមើលមើលដោយត្រូសៗអំពីគោលគំនិតនៃសាច់រឿង។
- ហេតុផលនៃការសរសេរមានសារៈសំខាន់អ្វីខ្លះ? មានអ្វីប្លែកពីស្នាដៃដទៃដូចម្តេចខ្លះ?
- ប្រមើលពីផលប្រយោជន៍ដែលអ្នកអាននឹងទទួលបានពីស្នាដៃនេះឲ្យគេបានដឹងជាមុន។
- ការសរសេរសាច់រឿង : ជាធម្មតាយើងតែងចែកសាច់រឿងជាច្រើនជំពូក ជាចំណងជើងតូចៗ និងជាវគ្គផ្សេងៗ។ វគ្គនីមួយៗមាន
បីដំណាក់កាល គឺដំណាក់កាលផ្ដើម ខ្លឹមសារ និងសរុប។ វគ្គនីមួយៗ គួរតែមានសាច់រឿងសំខាន់តែមួយឲ្យបានច្បាស់លាស់
ហើយមិនគួរឲ្យវែងពេកទេ។ វគ្គនីមួយៗត្រូវមានន័យខ្លឹមសារគ្រប់គ្រាន់ ហើយមានលំនាំតជាប់គ្នាជាហូរហែទៅវគ្គបន្តៗទៀត។ - ការពង្រីកសេចក្ដី : ផ្ដល់និយមន័យ លើកឧទាហរណ៍ ផ្ដល់ហេតុផល ប្រៀបធៀប... ក្នុងវគ្គនីមួយអ្នកអាចបញ្ជាក់បន្ថែមពីគោល
គំនិតសំខាន់ៗសាជាថ្មី ដាក់ជាសំណួរសុភាសិត...។ - ការសរសេរសេចក្ដីបញ្ចប់ : ជាការសរុបអត្ថន័យសំខាន់ៗ គោលគំនិតធំៗ គោលបំណងនៃការសរសេរដើម្បីឲ្យអ្នកអានបានដឹងថា
យើងបានធ្វើដំណើរមកដល់ទីបញ្ចប់នៃវគ្គណាមួយហើយ។
ជំហានទី ៦ : ដុសខាត់អត្ថបទនិពន្ធ
ពិនិត្យកែសម្រួលខ្លឹមសារថាតើនៅខ្វះខាតត្រង់ណា? អានទៅមានស្ទះកន្លែងណា? មិនច្បាស់ត្រង់ណា? ត្រង់ណាខ្លះនៅមិនទាន់សមរម្យ?
ដោយអនុវត្តតាមរបៀបដូចតទៅ ៖
ដោយអនុវត្តតាមរបៀបដូចតទៅ ៖
- កែសម្រួលចំណងជើងធំ ចំណងជើងតូចៗក្នុងវគ្គនីមួយៗ (រកចំណងជើងឲ្យបានសក្តិសមបំផុត)
- កែសម្រួលអត្ថន័យណាដែលមិនទាន់ច្បាស់លាស់ ច្រំដែល ត្រង់ណាគួរបន្ថែមឬគួរបន្ថយ?
- កែសម្រួលការប្រើពាក្យពេចន៍ ឃ្លាប្រយោគឲ្យបានខ្លី ច្បាស់ៗ។
- ពិនិត្យការដកឃ្លា ការប្រើខណ្ខសញ្ញា ការចុះបន្ទាត់។
- កែសម្រួលតិចនិចនៃការបញ្ចេញបញ្ចូលវោហារ គំនូរ រូបភាព ការលើកឧទាហរណ៍...
- ថែមល្បោយ សុភាសិត ពាក្យស្លោក ពំនោល ចំនេះដឹងប្លែកៗ... ។ល។
ជំហានទី ៧ : ផ្ទៀងផ្ទាត់ ពិនិត្យផ្ទៀងផ្ទាត់អំពីកំហុសផ្សេងៗដូចជាអក្ខរាវិរុទ្ធ ទិន្នន័យ វិធីលើកបង្ហាញថាវាសមរម្យទៅតាមសាច់រឿង
ដែរឬទេ? តើមានខ្លឹមសារគ្រប់គ្រាន់និងត្រឹមត្រូវតាមវត្ថុបំណងដែលបានកំណត់ក្នុងអត្ថបទនិពន្ធដែរឬយ៉ាងណា?
ដែរឬទេ? តើមានខ្លឹមសារគ្រប់គ្រាន់និងត្រឹមត្រូវតាមវត្ថុបំណងដែលបានកំណត់ក្នុងអត្ថបទនិពន្ធដែរឬយ៉ាងណា?
៦. គុណសម្បត្តិដែលអ្នកនិពន្ធគួរមាន
1. ស្រលាញ់ការតែងនិពន្ធ
2. ស្រលាញ់ការអាន ចង់ចេះចង់ដឹង
3. ពូកែគិត មានបែបផែនក្នុងការគិត ចេះគិតច្នៃប្រឌិត គិតឲ្យរីកចម្រើន មានរូបារម្មណ៍
4. មានសមាធិ មានការព្យាយាម មានអារម្មណ៍ស្ងប់ មានឆន្ទៈមោះមុត មិនរុញរា
5. មានការប្រិតប្រៀង លម្អិត ប្រយ័ត្នប្រយែង យកចិត្តទុកដាក់ទៅលើគ្រប់ចំណុចពីតូចដល់ធំ
6. មានអារម្មណ៍រីករាយ កំប្លែង
7. គិតក្នុងផ្លូវល្អ មានសុទិដ្ឋិនិយម
8. មានបទពិសោធ
9. មានសម្ថភាព ពូកែជ្រើសរើសខ្លឹមសារ និងពូកែប្រើភាសា (មានទេពកោសល្យ)
10. មានសុជីវធម៌ មានគុណធម៌ និងមានការទទួលខុសត្រូវក្នុងអាជីពរបស់ខ្លួន
11. មានហេតុផល ជាមនុស្សដែលគួរឲ្យជឿទុកចិត្ត
12. ចេះយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញនិងចំពោះអ្នកអាន
13. មានការជឿជាក់ មានភាពក្លាហាន មានភាពជាម្ចាស់លើខ្លួនឯង
14. មាននោសញ្ចេតនា មានភាពជាអ្នកសិល្បៈ ចេះបញ្ចូលអារម្មណ៍និងសភាវគតិក្នុងការសរសេរ
15. មានភាពវាងវៃ ឆាប់យល់ និងតបស្នងបានលឿន(Reflex) ពូកែសង្កេត ពូកែចាំ
16. មានចិត្តទូលំទូលាយ បើកចំហ ទទួលស្ដាប់ការតិទៀនកែលម្អ
17. មានស្មារតីរៀនសូត្រ ហ្វឹកហាត់ និងអភិវឌ្ឍខ្លូនឯងជាប្រចាំ។
កែសម្រួលបន្ថែម ថ្ងៃទី 7 ខែកក្កដា ឆ្នាំ 2014
សំណួរចម្លើយ
វិធីហាត់បំបែកគំនិតឲ្យបានសម្បូរបែប
ក. មានឈើចាក់ធ្មេញ ៩ ដើម តើធ្វើដូចម្ដេចឲ្យបាន ១០ ដោយមិនកាច់បំបាក់ឈើចាក់ធ្មេញ?
1. រៀបជាលេខ 10
2. ខ្ចីអ្នកដទៃ
3. យកមកដាក់ថែម
4. គូររូបថែម
5. ...
ខ. មានប្រាក់ ២០០០ រៀល ទិញឥវ៉ាន់អស់ ៧០០ តើនៅសល់ប៉ុន្មាន?
1. បើមានក្រដាស 2000 អាប់ 1300
2. បើមានក្រដាស 1000 ពីរសន្លឹក...
3. បើមានលុយរាយ
4. ...
គ. អ្នកស្រែម្នាក់មានគោដប់ក្បាល គាត់ចង់ចែកឲ្យកូន ៣នាក់ ស្មើៗគ្នា តើគាត់ត្រូវធ្វើដូចម្តេច?
1. ខ្ចីឬទិញគោគេ 2
2. លក់គោ 1 យកលុយមកចែក
3. ទុកខ្លូនឯង 1
4. លក់ទាំងអស់
5. ...
ឃ. បើចង់បានត្រីមកទទួលទាន តែអ្នកគ្មានសន្ទូច តើត្រូវធ្វើដូចម្តេច?
1. ទិញសន្ទូច
2. ទៅស្ទូចនៅកន្លែងជួលសន្ទូច
3. ប្រើឧបករណ៍ផ្សេងៗដូចជា មង សំណាញ់
4. ចាប់នឹងដៃ
5. ឲ្យអ្នកមានឧបករណ៍គេរកត្រីមកឲ្យ
6. ទិញត្រី
7. ចូលហាង
8. ...
ដោយ គឹម ចាន់ណា
សូមអរគុណ!
0 comments:
Post a Comment