CHEATCHEAKONKHMER

..........................................

CHEATCHEAKONKHMER

សូមស្វាគមន៍

CHEATCHEAKONKHMER

ប្លុកជាតិជាកូនខ្មែរ សូមស្វាគមន៍
Subscribe For Free Updates!

We'll not spam mate! We promise.

December 02, 2014

វិថីក្លាយ​​​​ជាអ្នកមានអាចនឹង​​មានឧបសគ្គ បើ​​​អ្នកមើលរំលងចំណុចសំខាន់ៗទាំង៥​​នេះ

 ​មាន​លុយ មិនមែន​មានន័យ​ថា មាន​អ្វីៗ​គ្រប់យ៉ាង​ និង ​គួរ​​ឲ្យ​តម្លៃ​បំផុត​នោះ​ទេ ​​តែ​អ្វី​ដែល​អ្នក​គួរ​ឲ្យ​ស្វែង​យល់​នោះ​គឺ​ភាព​ជោគជ័យ​របស់​អ្នក​។ ​ភាព​ជោគជ័យ​ទាំង​​ការ​សិក្សា​ក្តី ​​ការងារ​ក្តី ជិត​គ្រួសារ​ក្តី​​សុទ្ធតែ​​ក្តី​ប្រាថ្នា​របស់​មនុស្ស​គ្រប់រូប​ នោះ​ហើយ​ជា​អ្វី​ដែល​គេ​យល់​ថា បើ​អ្នក​ជោគជ័យ​​លើ​ចំណុច​ទាំង​នេះ អ្នក​ក៏​កើត​មាស​​កើត​ប្រាក់​ទៅ​តាម​នោះ​ដែរ។ យ៉ាងណាមិញ អ្នក​ប្រហែល​ជា​មាន​ចំណុច​ជា​ច្រើន​ដែល​អ្នក​ត្រូវ​ធ្វើ​មុន​នឹង​ក្លាយ​ជា​អ្នក​មាន​​លទ្ធផល​​​ទាំង​នេះ​​​ដែល​នោះ​គឺ៖ ​ ១) កុំ​​យក​លុយ​ធ្វើ​ជា​ត្រី​មុខ​​ មនុស្ស​ជា​ទូទៅ​ចាត់ទុក​ថា ជា​លុយ​​គឺ​ជា​រឿង​សំខាន់។ យ៉ាងណាមិញ ការ​យក​លុយ​ធ្វើ​ជា​រឿង​ត្រីមុខ​មិន​មែន​​ជា​គន្លឹះ​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​​មាន​បាន​ឡើយ។ ​ផ្ទុយ​ទៅ​វិញ​ អ្វី​ដែល​អ្នក​ត្រូវ​​គិត​​នោះ​គឺ​ថា ត្រូវ​ផ្ដោត​ទៅ​លើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​ក្លាយ​ជា​អ្នក​មាន​បាន នោះ​មាន​ ​ជាអាទិ៍ ការ​ពង្រឹង​អាជីព​ការងារ​របស់​អ្នក ផ្ដោត​លើ​យុទ្ធសាស្ត្រ ឬ គន្លឹះ​រក​លុយ​ឲ្យ​បាន​ច្រើន កា​ពង្រីក​ទំនាក់ទំនង ​ការ​រៀនសូត្រ និង ដកស្រង់​បទពិសោធន៍​ថ្មីៗ​ឲ្យ​កាន់តែ​ច្រើន។ ២) ឈប់​គិត​​រក​លុយ​ឲ្យ​បាន​ ១ សែន​ដុល្លារ​មក​គិត​សន្សំ​លុយ​ឲ្យ​បាន​១សែន​ដុល្លារ អ្នក​ប្រហែល​ជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​នេះ​ដោយ​យល់​ថា ត្រូវ​ធ្វើ​យ៉ាង​ម៉េច​រក​លុយ​ឲ្យ​បាន​​១ សែន​ដុល្លារ ឬ ១ លាន​ដុល្លារ​ជាដើម​។ ប៉ុន្តែ​អ្វី​ដែល​អ្នក​មើល​រំលង​នោះ​គឺ​ថា អ្នក​ភ្លេច​គិត​រឿង​សន្សំ​លុយ​កាក់​ទុក​ឲ្យ​បាន​ច្រើន។ អ្នក​ប្រហែល​ជា​​មនុស្ស​ម្នាក់​ដែល​អាច​ចាយ​វាយ​ច្រើន មិន​ពូកែ​សន្សំ​ប្រាក់ ឬ ជា​អ្នក​ដែល​​ពូកែ​តែ​រក​លុយ តែ​មិន​ពូកែ​សន្សំ​។ នេះ​ជា​គ្រោះ​ថ្នាក់​​ធំ​បំផុត មួយ​ត្បិតអី​វិថី​ឆ្ពោះ​ទៅ​កាន់​អ្នក​មាន ​គឺ​កើត​ចេញ​ពី​ការ​សន្សំ​ប្រាក់​ទុក្ខ​​ឲ្យ​បាន​ច្រើន​នេះ​ឯង។​​ ៣) យល់​​ឲ្យ​ច្បាស់​ថា​រក​លុយ​ ដើម្បី​បង្កើត​​អ្វី​​ផ្សេង​ទៀត​ឲ្យ​បាន​កាន់តែ​ច្រើន​ “យើង​មិន​ផលិត​ភាពយន្ត​ដើម្បី​រក​ប្រាក់​ចំណូល​​​នោះ​ទេ យើង​បង្កើត​ប្រាក់​ចំណូល​ដើម្បី​ផលិត​ភាព​យន្ត​បន្ថែម”។ Walt Disney ស្ថាបនិក​ក្រុមហ៊ុន​កម្សាន្ត Walt Disney របស់​អាមេរិក។ តាម​ប្រសាសន៍​របស់​លោក Walt Disney រឿង​ត្រឹមត្រូវ​តែ​មួយ​គត់​ដែល​អ្នក​​គួរ​​យល់​ឲ្យ​ច្បាស់​នៅ​ទី​នេះ​នោះ​គឺ​ថា អ្នក​ត្រូវ​រក​លុយ ដើម្បី​យក​ទៅ​ចំណាយ​សម្រាប់​បង្កើត​​អ្វី​ផ្សេង​ឲ្យ​បាន​កាន់តែ​ច្រើន។ បើ​នៅ​ក្នុង​​ទីលាន​អាជីវកម្ម អ្នក​​មិន​អាច​​ធ្វើ​អាជីវកម្ម​ដើម្បី​​កើប​ប្រាក់​ចំណេញ​តែមួយ​មុខ​ពី​ការ​លក់​ផលិតផល ឬ សេវាកម្ម​របស់​អ្នក​​​នោះ​​ទេ។ នេះ​មានន័យ​ថា អ្នក​ត្រូវ​ចំណាយ​ប្រាក់​ធ្វើ​ឲ្យ​ផលិតផល​របស់​អ្នក​មាន​គុណភាព​ល្អ សេវាកម្ម​ល្អ តម្លៃ​សមរម្យ និង ពង្រីក​សេវាកម្ម ឬ ផលិតផល​របស់​អ្នក​ឲ្យ​កាន់តែ​​ធំ​ជាង​មុន ដែល​គេ​ហៅ​ថា យក​លុយ​ទៅ​វិនិយោគ​​បន្ថែម​នោះ​អី!​ ៤) ធ្វើ​រឿង​​មួយ​ឲ្យ​បាន​ល្អ​ប្រសើរ និង មាន​ជំនាញ​ពិតប្រាកដ ពាក្យចាស់​ពោល​ថា "ចាប់​នេះ​ចាប់​នោះ​មិន​ច្បាស់​ត្រង់ណា” ​ដែល​សំដៅ​​ថា ​អ្នក​​មិន​បាន​ធ្វើ​អ្វី​មួយ​ជា​ដុំកំភួន មិន​ច្បាស់​ជា​ធ្វើ​អ្វី​មួយ​ឲ្យ​ពិត​ប្រាកដ បន្តិច​ធ្វើ​នេះ បន្តិច​ធ្វើ​នោះ​រក​​ទី​បញ្ចប់​គ្មាន។ កម្មវត្ថុ​នៅ​ក្នុង​ចំណុច​នេះ​នោះ​គឺ​ថា អ្នក​ត្រូវ​សម្រេច​ចិត្ត​ជ្រើសរើស​យក​ការងារ​​​​មួយ​​មក​ធ្វើ​ឲ្យ​ពិត​ប្រាក​ក្នុង​លទ្ធផល​មួយ​ល្អ​ប្រសើរ។ មហាសេដ្ឋី និង បុគ្គល​ជោគជ័យ​ជា​ច្រើន​ចាប់​អារម្មណ៍​លើ​ចំណុច​នេះ​ខ្លាំង​ណាស់​ដើម្បី​​បង្កើត​ជា​ជំនាញ​​ផ្ទាល់​ខ្លួន​សម្រាប់​ធ្វើ​ជា​ថ្នាល​ជីវិត​របស់​ពួកគេ។ បុគ្គល​ទាំង​នេះ​បាន​ខិតខំ ដុសខាត់ បំពាក់បំប៉ន​ចំណេះដឹង ​រៀនសូត្រ​ជា​បន្តបន្ទាប់​រហូត​មាន​ចំណេះ​​អាជីព​ពិត​ប្រាកដ​ដូច​គេ​និយាយ​ថា "ចេះ​ប្រាកដ​ ប្រាក់​រត់​តាម​ហៅ"។ នេះ​ជា​គន្លឹះ​រក​ប្រាក់​ដែល​​អាច​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​មាន​បាន មិនមែន​អាច​ធ្វើ​រឿង​​គ្រប់យ៉ាង​ក្នុង​ពេល​តែមួយ​នោះ​ឡើយ។ ៥) តាមដាន​​សកម្មភាព​អនុវត្ត​ការងារ​របស់​អ្នក​ឲ្យ​បាន​ញឹកញាប់ ការងារ​ដែល​​អ្នក​ធ្វើ​ប្រចាំ​ថ្ងៃ វា​មិនមែន​សុទ្ធតែ​ជោគជ័យ​តាម​អ្វី​ដែល​អ្នក​គ្រោង​ទុក​នោះ​ឡើយ ពោល​គឺ​វា​នៅ​មាន​ភាព​ខ្វះចន្លោះ​ប្រហោង​ដែល​ទាមទារ​ឲ្យ​អ្នក​ធ្វើ​ការ​ត្រួតពិនិត្យ និង វាយតម្លៃ​ឲ្យ​បាន​ញឹកញាប់។ នៅ​រៀងរាល់​​ចុង​សបា្តហ៍​ យ៉ាងហោចណាស់​ អ្នក​ត្រូវ​​ដើរ​តួ​ជា​អ្នក​​​ដឹកនាំ​អនុវត្ត​ផង និង ជា​អ្នក​ត្រួតពិនិត្យ​ផង​ដែល​មាន​ដូច​ជា តើ​អ្នក​ការងារ​របស់​អ្នក​បាន​ជោគជ័យ​ដល់​កម្រិត​ណា? តើ​អ្វី​ទៅ​ជា​ឧបសគ្គ​​​ដែល​មិន​អាច​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​ក្នុង​សបា្តហ៍​នេះ? តើ​អ្វី​ទៅ​ជា​ដំណោះស្រាយ​បង្ហា​ទាំង​នោះ? តើ​មាន​វិធីសាស្ត្រ​ផ្សេង​ដែល​ធ្វើ​ឲ្យ​អ្នក​រក​លុយ​បាន​ច្រើន​ជាង​នេះ​ដែរ​ឬទេ? ការ​សាកសួរ​សំនួរ​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​រក​ឃើញ​ពី​ភាព​ខ្សោយ​របស់​​អ្នក សំដៅ​ជំរុញ​ឲ្យ​ការងារ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​នៅ​ពេល​ក្រោយ។ ​ ប្រែសម្រួល៖ ខេវិន​ ប្រភព៖​ Lifehack  thebnews.com 

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment