CHEATCHEAKONKHMER

..........................................

CHEATCHEAKONKHMER

សូមស្វាគមន៍

CHEATCHEAKONKHMER

ប្លុកជាតិជាកូនខ្មែរ សូមស្វាគមន៍
Subscribe For Free Updates!

We'll not spam mate! We promise.

December 02, 2014

ផ្លូវ​​​​ហាយវ៉េទាំង ៥ ដែល​​ល្បីថា ​​មានរថយន្តផ្តាច់ព្រលឹង​​បើកក្នុងល្បឿនលឿន​​ជាងគេបំផុតនៅលើពិភពលោក

បើនិយាយពីឈ្មោះ​រថយន្ត​ផ្តាច់​​ព្រលឹង​ប្រិយមិត្ត​​ច្បាស់​ជា​ធ្លាប់​ស្គាល់​​ហើយ​ថា ​​វា​ជា​រថយន្ត​​ដែល​បើកបរ​ក្នុង​ល្បឿន​លឿន​​បំផុត​មួយ។ នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​លោក​អ្នក​ភ័យ​ខ្លាច​មិន​ហ៊ាន​ជិះ​នោះ​ឡើយ ត្បិតអី​វា​មាន​គ្រោះថ្នាក់​ខ្ពស់​ប៉ះពាល់​ដល់​សុវត្ថិភាព​នៅ​ពេល​​ធ្វើ​ដំណើរ។

យ៉ាងណាមិញ បើ​ប្រិយមិត្ត​ក្រឡេក​មក​មើល​ផ្លូវ​ហាយវ៉េ​លំដាប់​កំពូល​ពិភពលោក​នេះ​វិញ​ម្តង ច្បាស់​ជា​ធ្វើ​ឲ្យ​លោក​អ្នក​ភ្ញាក់ផ្អើល​ជា​មិន​ខាន ព្រោះ​ថា​វា​​បាន​ជាប់​​ក្នុង​បញ្ជី​ឈ្មោះ​ផ្លូវ​មាន​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក។ តើ​ផ្លូវ​​ទាំងនោះ​មាន​អ្វី​ខ្លះ?​​​

១) ផ្លូវ Autobahn ប្រទេស​អាល្លឺម៉ង់​
Autobahn គឺ​ជា​​ប្រព័ន្ធ​ផ្លូវ​​ជាតិ​ដ៏​ទំនើប និង វែង​បំផុត​មួយ​​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ដែល​មាន​ប្រវែង​​សរុប​ប្រមាណ ១២ ៩១៧​ គីឡូម៉ែត្រ​។ វា​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​ផ្លូវ​ដែល​​អនុញ្ញាត​ឲ្យ​មាន​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​បំផុត​​មួយ​នៅ​​ពិភពលោក​តាម​ចិត្ត​ចង់​របស់​អ្នក​បើកបរ។ យ៉ាងណាមិញ បន្ទាប់​ពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់​រហូត​ដល់​ ២ លាន​ដង​​ក្នុង​មួយ​ឆ្នាំៗ ផ្លូវ​នេះ​បាន​កំណត់​ល្បឿន​បើកបរ​លឿន​បំផុត ១៣០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

២) ផ្លូវ Autostrada របស់​ប៉ូឡូញ
​ផ្លូវ​ Polish Autostrada របស់​ប៉ូឡូញ​បាន​ស្ថិត​​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ផ្លូវ​ដែល​អនុញ្ញាត​ឲ្យ​មាន​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​​បំផុត​មួយ​នៅ​លើ​ពិភពលោក​។ ដោយ​​សាងសង់​ឡើង​ភ្ជាប់​ជា​មួយ​នឹង​ផ្លូវ Autobahn របស់​អាល្លឺម៉ង់​ដែល​នោះ​​ក្នុង​ប្រវែង​​ ៤៧៥ គីឡូម៉ែត្រ​​​ អ្នក​​​បើកបរ​អាច​បើកបរ​លើ​ផ្លូវ​​នេះ​​បាន​ក្នុង​ល្បឿន​រហូត​ដល់ ១៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

៣) ផ្លូវ Texas 130 សហរដ្ឋអាមេរិក
ភ្ជាប់​ពី​ទីក្រុង Austin ​ទៅ​ទីក្រុង San Antonio ក្នុង​រដ្ឋ Texas ផ្លូវ Texas 130 ក៏​បាន​​​​ជាប់​ក្នុង​បញ្ជី​​​ផ្លូវ​ហាយវ៉េ (Highway) មាន​ល្បឿន​​បើកបរ​លឿន​បំផុត​មួយ​នៅ​លើ​ពិភពលោក​ក្នុង​ល្បឿន​ប្រមាណ ១៣៦ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។​ មាន​​ប្រវែង​ប្រមាណ ២១០ គីឡូម៉ែត្រ ការ​កំណត់​ល្បឿន​នេះ​គឺ​ជា​ល្បឿន​ខ្ពស់​បំផុត​មួយ​នៅ​​លើ​ពិភពលោក ខណៈ​ដែល​ផ្លូវ​ផ្សេងៗ​ទៀត​ក្នុង​រដ្ឋ​នេះ​អនុញ្ញាត​ឲ្យ​បើកបរ​ត្រឹមតែ ៦៥ គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ោង។

៤) ​​ផ្លូវ Isle Of Man Rural Roads ​របស់​អៀរឡង់
ផ្លូវ​នេះ​តភ្ជាប់​ពី​អង់គ្លេស​ទៅ​អៀរឡង់​ ផ្លូវ​មួយ​នេះ​មិន​មាន​កំណត់​ល្បឿន​បើកបរ​នោះ​ឡើយ ពោល​គឺ​អ្នក​បើកបរ​អាច​បើក​ក្នុង​ល្បឿន​ណា​មួយ​តាម​ដែល​អាច​ធ្វើ​បាន​។ វា​ជា​ផ្លូវ​ជាតិ​​មួយ​ល្បីល្បាញ​សម្រាប់​​ប្រើប្រាស់​របស់​ក្រុម​អ្នក​​ទេសចរ​ជា​ពិសេស​ក្រុម​អ្នក​ប្រណាំង​រថយន្ត តែ​ក៏​ជា​ផ្លូវ​មួយ​ដ៏​គ្រោះថ្នាក់​បំផុត​មួយ​​ផង​ដែរ​នៅ​លើ​ពិភពលោក។

៥) ផ្លូវ Interstate 90 សហរដ្ឋអាមេរិក
ផ្លូវ Interstate 90 គឺ​ជា​ផ្លូវ​ហាយវ៉េ​លំដាប់​ទំនើប​មួយ​ទៀត​របស់​អាមេរិក​​ដែល​​ល្បី​ឈ្មោះ​ខាង​មាន​រថយន្ត​បើកបរ​ក្នុង​ល្បឿន​ដាច់​ព្រលឹង​​នេះ​ដែរ។ ​​ស្ថិត​នៅ​ក្នុង​រដ្ឋ Montana និង មាន​​​ប្រវែង​ប្រមាណ ៨៨៨ គីឡូម៉ែត្រ ផ្លូវ​នេះ​អាច​អនុញ្ញាត​ឲ្យ​អ្នក​បើកបរ​ បើក​ក្នុង​ល្បឿន​​មួយ​​គ្មាន​ដែន​កំណត់​​ ខណៈ​ដែល​សុវត្ថិភាព​នៃ​ការ​ធ្វើ​ដំណើរ​ក៏​មិន​សូវ​ជា​មាន​បញ្ហា​ដែរ​នោះ៕

ប្រែសម្រួល៖ ខេវិន​​​ ​
ប្រភព៖​ Huffingtonpost & trapster & wikipedia thebnews.com 

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment