CHEATCHEAKONKHMER

..........................................

CHEATCHEAKONKHMER

សូមស្វាគមន៍

CHEATCHEAKONKHMER

ប្លុកជាតិជាកូនខ្មែរ សូមស្វាគមន៍
Subscribe For Free Updates!

We'll not spam mate! We promise.

December 03, 2014

ចេតនា​៧​យ៉ាង​បង្ហាញ​ថា​គេ​បាក់ចិត្ត​​ស្រលាញ់​អ្នក

បើនៅសុខ​ៗ​ គេ​ដើរ​មក​ប្រាប់​ដល់​ត្រចៀក​តែ​ម្ដង​ថា​គេ​ស្រលាញ់​អ្នក គឺ​ប្រហែល​ជា​មិន​ងាយ​ទេ​។ ប៉ុន្តែ​គេ​អាច​បញ្ចេញ​តាម​រយៈ​កាយវិការ និង​ទង្វើ​ផ្សេង​ៗ​ដែល​ធ្វើ​មក​លើ​អ្នក​។ ប្រុស​ៗ​ក៏​មាន​ភាព​អៀន​ខ្មាស​ដែរ ម្យ៉ាង​បើ​គេ​មក​សារភាព​ស្រលាញ់​លឿន​ពេក ស្រី​ៗ​អាច​នឹង​វាយ​តម្លៃ​គេ​មិន​ល្អ ឬ​អាច​បដិសេធ​ផង​។ ម៉ោះ មើល​ត្រួស​ៗ​ពី​ចំណុច​៧​យ៉ាង​ប្រុស​ៗ​ធ្វើ បង្កប់​ន័យ​ថា​គេ​ស្រលាញ់​យើង​៖
១. គេ​ចង់​ដឹង​អ្វី​ៗ​ទាក់​ទង​នឹង​អ្នក​៖

បើ​បុរស​ម្នាក់​នោះ​បង្ហាញ​ចេតនា​ថា​គេ​ចាប់​អារម្មណ៍​លើ​អ្នក​តាម​រយៈ​ការ​ សួរ​ព័ត៌មាន​លម្អិត​អំពី​អ្នក​ច្រើន​នោះ​ គឺ​គេ​កំពុង​បើក​ប្រអប់​បេះដូង​ត្រៀម​យក​អ្នក​មក​ដាក់​ក្នុង​នោះ​ហើយ​។ សម្រាប់​នារី​ដែល​គេ​មិន​ស្រលាញ់​ ប្រុស​ៗ​គ្មាន​ផ្លូវ​ចំណាយ​ពេល​ទៅ​អើពើ​រឿង​ផ្ទាល់​ខ្លួន​របស់​នាង​ឡើយ ព្រោះ​ទម្លាប់​ល្អ​របស់​ប្រុស​ៗ​មួយ​គឺ​មិន​សូវ​ចេះ​ដឹង​រឿង​គេ​។ គេ​អាច​សួរ​អ្នក​ដោយ​ផ្ទាល់ ឬ​ក៏​សួរ​មិត្ត​ភ័ក្តិ​ជិតស្និទ្ធ​របស់​អ្នក ឬ​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត​។

២. គេ​តែង​ធ្វើ​ខ្លួន​អស្ចារ្យ​ពេល​ឃើញ​មុខ​អ្នក​ ខុស​ពី​ពេល​នៅ​មុខ​អ្នក​ដទៃ​៖

ប្រុស​ៗ​ខ្លាច​បំផុត​គឺ​នារី​ដែល​ខ្លួន​លួច​ស្រលាញ់​ គិត​ថា​ខ្លួន​អន់​។ ដូច្នេះ​ អ្វី​ដែល​គេ​អាច​ធ្វើ​បាន​ គឺ​ព្យាយាម​ធ្វើ​ខ្លួន​ឲ្យ​មើល​ទៅ​អស្ចារ្យ​នៅ​ចំពោះ​មុខ​នារី​ម្នាក់​នោះ។ ផ្ទុយ​ទៅ​វិញ បើ​នៅ​ចំពោះ​មុខ​អ្នក​ដទៃ​ដែល​គេ​មិន​បាន​ចាប់​អារម្មណ៍​ បុរស​មិន​សូវ​ខ្វល់​ខ្វាយ​រឿង​អ្នក​ណា​វាយ​តម្លៃ​គេ​ទេ គេ​អាច​លេង​សើច​ម៉ា​អស់​ដៃ ឬ​ធ្វើ​ខ្លួន​យ៉ាប់​ៗ​យ៉ាង​ម៉េច​ក៏​បាន​។ តែ​បើ​ពេល​ជួប​អ្នក​ ហើយ​គេ​បែរ​ជា​ប្ដូរ​មក​ជា​សុភាព ឬ​មាន​ចិត្ត​ជួយ​យក​អាសា​ វា​គឺ​ជា​រឿង​ផ្សេង​ទៅ​វិញ​។ មិន​បាច់​និយាយ​ច្រើន គឺ​គេ​ស្រលាញ់​អ្នក​ហើយ​ តែ​បើ​គេ​ធ្វើ​ខ្លួន​អស្ចារ្យ​ជ្រុល​ពេក​ ក៏​មិន​គួរ​ឲ្យ​ទុក​ចិត្ត​ដែរ ព្រោះ​គេ​អាច​បោក​អ្នក​មួយ​គ្រា​ក៏​ថា​បាន​។

៣. គេ​ណែនាំ​អ្នក​ឲ្យ​មិត្ត​ភ័ក្តិ​គេ​ស្គាល់​៖

កុំ​ទាន់​ឆ្ងល់​ថា​ បើ​គេ​ស្រលាញ់​អ្នក​ ហេតុ​អី​គេ​មិន​ណែនាំ​អ្នក​ទៅ​ឲ្យ​ស្គាល់​ក្រុម​គ្រួសារ​គេ​តែ​ម្ដង​ទៅ​? នេះ​ជា​ដំណាក់កាល​ដំបូង គេ​គ្រាន់​តែ​លួច​ស្រលាញ់​អ្នក ការ​ណែនាំ​ឲ្យ​មិត្ត​ភ័ក្តិ​គេ​ស្គាល់​គឺ​ជា​វិធី​ល្អ​បំផុត​ហើយ​។ គេ​មិន​ខ្វល់​ថា​អ្នក​ណា​គិត​អ្វី​ពី​អ្នក​ទេ តែ​គេ​ចង់​ប្រាប់​ឲ្យ​មិត្ត​ភ័ក្តិ​របស់​គេ​ដឹង​ថា​ អ្នក​គឺ​ជា​មនុស្ស​ដែល​គេ​ស្រលាញ់​​។

៤. ធ្លោយ​មាត់​បបួល​អ្នក​ទៅ​ជួប​ប៉ា​ម៉ាក់​គេ​៖

ប្រុស​ៗ​ដឹង​ថា​បើ​គេ​ប្រាប់​នាង​ដោយ​ផ្ទាល់​តែ​ម្ដង​ ថា​ចង់​នាំ​នាង​ទៅ​ជួប​ម៉ាក់​ប៉ា​គេ នាង​អាច​មាន​អារម្មណ៍​ភ័យ​ខ្លាច មិន​ទាន់​បាន​ត្រៀម​ខ្លួន​។ ប៉ុន្តែ​គេ​មាន​វិធី​មួយ​ទៀត គឺ​ធ្វើ​ជា​ធ្លោយ​មាត់​ថា​ប៉ា​ម៉ាក់​គេ​ចង់​ជួប​មុខ​មនុស្ស​ដែល​គេ​ស្រលាញ់​ ​នៅ​ចំពោះ​មុខ​អ្នក​។ វា​ជា​រឿង​ដ៏​កម្រ​បំផុត​​មុន​នឹង​បុរស​ម្នាក់​ដាច់​ចិត្ត​ណែនាំ​នារី​ណា​ ម្នាក់​ឲ្យ​ទៅ​ស្គាល់​ប៉ា​ម៉ាក់​គេ ព្រោះ​វា​ជា​រឿង​អនាគត បើ​គេ​មិន​គិត​ច្បាស់​លាស់​ជាមួយ​អ្នក​ទេ គេ​ក៏​មិន​សម្រេច​ចិត្ត​ឲ្យ​គ្រួសារ​គេ​បាន​ជួប​អ្នក​ដែរ​។
៥. គេ​ចេះ​ប្រចណ្ឌ ពេល​ឃើញ​អ្នក​លេង​ជាមួយ​ប្រុស​ដទៃ​៖

ទោះ​បី​មិន​ទាន់​បាន​ហារ​មាត់​ប្រាប់​ថា​គេ​ស្រលាញ់​អ្នក​ក៏​ដោយ តែ​បើ​កាយវិការ​ប្រែ​ជា​ទ្រគោះ​បោះ​បោក ឬ​បែរ​ជា​ចេះ​សួរ​នាំ​ច្រើន ពេល​ឃើញ​អ្នក​លេង​សើច​ជាមួយ​ប្រុស​ដទៃ​ ទោះ​ដឹង​ថា​គេ​នោះ​ជា​មិត្ត​ភ័ក្តិ ឬ​ជា​អ្នក​ស្គាល់​គ្នា​ធម្មតា​ក៏​ដោយ នោះ​ជា​សញ្ញាណ​ដ៏​ធំ​មួយ​បង្ហាញ​ថា​គេ​ស្រលាញ់​អ្នក​ហើយ​។ មនុស្ស​ប្រុស​មិន​ដែល​ចង់​ឃើញ​ភាព​ស្និទ្ធស្នាល​រវាង​មនុស្ស​ស្រី​ដែល​គេ​ ស្រលាញ់​ជាមួយ​មនុស្ស​ផ្ទុយ​ភេទ​ឡើយ ដូច​នេះ​ការ​ប្រចណ្ឌ​វា​គ្មាន​អី​ចម្លែក​ទេ​។​

៦. គេ​តេ ឬ​ផ្ញើ​សារ​មក​អ្នក​ញឹក​ញាប់​៖

បុរស​ៗ​គ្មាន​ពេល​តេ ឬ​ផ្ញើ​សារ​ទៅ​នារី​ដែល​គេ​មិន​ចាប់​អារម្មណ៍​ទេ​ គេ​សុខ​ចិត្ត​ទុក​ពេល​ដេក​ផ្ទះ ​ឬ​ដើរ​លេង​ជាមួយ​មិត្ត​ភ័ក្តិ​វិញ​។ តែ​បើ​អ្នក​ជា​មនុស្ស​ដែល​គេ​ស្រលាញ់ រឿង​អី​ដែល​គេ​ត្រូវ​ទុក​ពេល​ដេក​ផ្ទះ ឬ​ពេល​ផ្សេង​ចោល​អត់​ប្រយោជន៍​ដោយ​មិន​បាន​ឮ​សំឡេង​របស់​អ្នក​នោះ​?

៧.  ពេល​អ្នក​កើត​ទុក្ខ គេ​ហាក់​មិន​សប្បាយ​ចិត្ត​ដែរ​៖

បើ​គេ​កំពុង​លួច​ស្រលាញ់​អ្នក រាល់​ពេល​ដឹង​ថា​អ្នក​កើត​ទុក្ខ គេ​ក៏​មិន​ស្រណុក​ចិត្ត​ដែរ​។ គេ​ច្បាស់​ជា​ធ្វើ​អ្វី​ម្យ៉ាង​ឲ្យ​អ្នក​សប្បាយ​ចិត្ត​ ឬ​ចូល​រួម​កើត​ទុក្ខ​ជាមួយ​អ្នក​ដែរ​។ ផ្ទុយ​ពី​អ្នក​ផ្សេង​ដែល​មិន​ស្រលាញ់​អ្នក បាន​ត្រឹម​និយាយ​ថា​កុំ​គិត​ច្រើន​ពេក ហើយ​ទុក្ខ​ឲ្យ​អ្នក​បន្ត​កើត​ទុក្ខ​ទៀត​។

មិន​មែន​មាន​តែ​ចំណុច​ទាំង​៧​ខាង​លើ​ទេ ទើប​អាច​បញ្ជាក់​ថា​គេ​ស្រលាញ់​អ្នក​នោះ។ នៅ​មាន​ចំណុច​វិជ្ជមាន​ផ្សេង​ទៀត​ដែល​គេ​ព្យាយាម​បង្ហាញ​ទាំង​នៅ​នឹង​មុខ​ អ្នក​ និង​មុខ​អ្នក​ដទៃ​ ដូច​ជា​ការ​ធ្វើ​ល្អ​ដាក់​អ្នក ការ​និយាយ​ពាក្យ​ពីរោះ​ ព្យាយាម​ការពារ​អ្នក​ជា​ដើម​៕

ប្រភព :www.sabay.com.kh

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment